បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-24

សែនសោកស្ដាយ! ប្រធានការិយាល័យអប់រំម្នាក់ ដែលទឹកកួចបាត់ខ្លួន ពេលនេះរកឃើញសាកសពហើយ

#NEW NEWS# #សង្គម# #ទឹកកួច# #ខេត្តកោះកុង# #ព័ត៌មានសង្គម#

2236

នៅព្រឹកព្ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលប៉ុស្តិ៍ ភ្ញីមាស និងកម្លាំងអធិការដ្ឋាន សហការជាមួយអាជ្ញាធរឃុំភូមិ ប្រជាការពារ និងបងប្អូនសាច់ញាតិជនរងគ្រោះ បានស្វែងរកយ៉ាងសស្រាក់សស្រាំរយៈពេល ២ថ្ងៃ រហូតបានឃើញសពប្រធានការិយាល័យអប់រំមួយរូប ដែលត្រូវទឹកកួចយកទៅបាត់កាលពីថ្ងៃអាទិត្យកន្លងទៅ នៅចំណុចអូរយាយផាត ចម្ងាយពីអូតាម៉ាន់ប្រហែល ៥00 ម៉ែត្រ។

ជនរងគ្រោះមានឈ្មោះ ជីប សារិទ្ធ មានតួរនាទីជាប្រធានការិយាល័យអប់រំស្រុក អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២២ មិថុនា ២០២៥ មេឃភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យលិចនិង ដាច់ផ្លូវចូលសាលាឃុំភ្ញីមាសទាំងស្រុង (ទំហំដាច់ទទឹងផ្លូវប្រវែងប្រហែល១០ម៉ែត្រ និងបណ្តោយផ្លូវប្រវែងប្រហែល៦ម៉ែត្រ) ក្រោយមកប្រធានការិយាល័យអប់រំស្រុករូបនោះ បានហែលឆ្លងកាត់ផ្លូវដាច់នោះក៍បណ្តាលឱ្យធ្លាក់ចូលទៅក្នុងលូប្រអប់ហើយត្រូវទឹកកួចបាត់ខ្លួនតែម្តង។គួរបញ្ជាក់ផងដែរថា ផ្លូវមួយចំនួនស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ត្រូវបានខូចខាត មិនអាចធ្វើដំណើរបាន ដោយសារតែភ្លៀងធ្លាក់ខ្លាំង ក្នុងនោះអាជ្ញាធរបានជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយត្ន័ខ្ពស់អំពីគ្រោះថ្នាក់ជាយថាហេតុ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 06-24

💎🙏🙏💎

មិត្ត1000322271

· 06-24

🤔

  • 1
ទៅកាន់

ការណែនាំពិសេស