
TNAOT News
· 06-24
ស្លាប់៣នាក់ និងរបួសជាច្រើននាក់ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ជាថ្មីម្តងទៀតនៅអ៊ីស្រាអែល
#ព័ត៌មាន# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#
2181
យោងតាមអ្នកនាំពាក្យរបស់ Magen David Adom (MDA) សេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ជាតិរបស់អ៊ីស្រាអែល បានឱ្យដឹងថា មនុស្ស ៣នាក់ត្រូវបានប្រកាសថាបានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងប្រទេសអ៊ីស្រាអែលពីការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់។
ក្រោយប្រធានាធិបតីអាម៉េរិក ប្រកាសពីការព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបានប៉ុន្មានម៉ោងផង អ៊ីស្រាអែលអះអាងថា មានការបាញ់ផ្លោងមីស៊ីលជាថ្មីទៀត។
យោងតាម MDA បានឱ្យដឹងថា អ្នកស្លាប់រួមមានស្ត្រីម្នាក់ និងបុរសម្នាក់អាយុប្រហែល 40 ឆ្នាំ និងបុរសម្នាក់ទៀតអាយុប្រហែល ២០ឆ្នាំ។
អ្នកនាំពាក្យ MDA បាននិយាយថា មនុស្សពីរនាក់ដែលមានអាយុ ៥០ឆ្នាំរងរបួសកម្រិតមធ្យមត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ហើយមនុស្សប្រហែល ៦នាក់ដែលមានរបួសស្រាលកំពុងត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។
កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយមុននេះថា ខ្លួនបានកំណត់អត្តសញ្ញាណកាំជ្រួចដែលបានបាញ់ឆ្ពោះទៅតំបន់ជាច្រើនក្នុងប្រទេសពីប្រទេសអ៊ីរ៉ង់។ នៅមិនទាន់ដឹងច្បាស់ថាការស្លាប់កើតឡើងនៅទីណានោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់