បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-24

នាយករដ្ឋមន្រ្តីថៃត្រៀម​ខ្លួន​បំភ្លឺ​ចំពោះឃ្លីបសន្ទនាដែលបែកធ្លាយនៅ​តុលាការ

#NEW NEWS# #ព័ត៌មាន# #តុលាការ# #ព័ត៍មានអន្តរជាតិ# #នាយករដ្ឋមន្រ្តីថៃ#

2389

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅវិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា​ឆ្នាំ២០២៤ នេះថា ក្រុមការងាររបស់លោកស្រីបានវាយតម្លៃរួចហើយថា តុលាការធម្មនុញ្ញអាចពិចារណាលើញត្តិទាក់ទងនឹងតួនាទីលោកស្រី និងអាចបញ្ជាឱ្យលោកស្រីព្យួរភារកិច្ចជុំវិញការលេចធ្លាយវីដេអូឃ្លីបនៃការសន្ទនាជាមួយសម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន The Nation Thailand។

លោក​ស្រី​បាន​បន្ត​ថា​៖ «​យើង​បាន​វាយ​តម្លៃ​លើ​បញ្ហា​នេះ​ហើយ ប្រសិន​បើ​តុលាការ​ទាមទារ​ព័ត៌មាន​ជំនួយ​ណា​មួយ ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ការ​បំភ្លឺ​»។

លោកស្រីថា ទាក់ទងនឹងឃ្លីបដែលបែកធ្លាយលោកស្រីចង់សង្កត់ធ្ងន់ថា មេដឹកនាំពិភពលោកតែងតែចូលរួមក្នុងការសន្ទនា ហើយច្បាស់ណាស់ពីការថតនោះថាលោកស្រីមិនបានទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើឱ្យប្រទេសថៃខាតបង់អ្វីឡើយ។

នាយករដ្ឋមន្រ្តីថៃបាន​បន្ថែម​ថា ខ្លឹមសារ​នៃ​ការ​សន្ទនា​គឺ​គ្រាន់​តែ​ជា​ផ្នែក​នៃ​ការ​ចូល​រួម​ការ​ទូត​ស្តង់ដារ​ប៉ុណ្ណោះ ទោះ​បី​ជា​ក្នុង​បរិបទ​ឯកជន​ក៏​ដោយ ហើយការពិភាក្សាផ្ទាល់ខ្លួនបែបនេះមិនមានន័យថាត្រូវផ្សព្វផ្សាយជាសាធារណៈនោះទេ ខណៈលោកស្រីថាត្រៀមខ្លួនរួចរាល់ហើយដើម្បីពន្យល់រាល់ព័ត៌មានលម្អិតប្រសិនបើចាំបាច់។

នៅពេលសួរដោយអ្នកសារព័ត៌មានថា តើនឹងឆ្លើយតបយ៉ាងណាចំពោះសមាជិកសាធារណៈដែលនៅតែអំពាវនាវឱ្យលាលែងពីតំណែងនោះ លោកស្រី Paetongtarn មិនឆ្លើយទេ និងបាន​បាន​ចាក​ចេញ​ពី​វេទិកា​សារព័ត៌មាន ដោយ​មិន​មាន​ការ​អធិប្បាយ​បន្ថែម​ទៀត​ឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស