
TNAOT News
· 06-24
ក្រុមជម្រើសជាតិបាល់ទាត់នារី ត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ក្រុមជម្រើសជាតិហ្គាំ
#បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #ក្រុមជម្រើសជាតិកម្ពុជា# #ក្រុមបាល់ទាត់នារី#
1922
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា កំពុងហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនសម្រាប់ជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិហ្គាំ នៅថ្ងៃស្អែក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ លើសពីនេះ ក្រុមជម្រើសជាតិបាល់ទាត់នារីក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍សំខាន់ AFC Women's Asian Cup Australia 2026 Qualifiers ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ីនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងត្រូវប្រកួតជាមួយក្រុមខ្លាំងចំនួន ៣ រួមមាន ហុងកុង ហ្វីលីពីន និងអារ៉ាប៊ីសាអូឌីត។
ការប្រកួតដ៏សំខាន់ទាំងនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនផលិតផលស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ទទួលស្គាល់លំដាប់អន្តរជាតិ ព្រមទាំងឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រច្រើនជាងគេបំផុតនៅកម្ពុជា។ ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមគ្រប់សកម្មភាពកីឡាមិនថាកីឡា ទាំងកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ ជាក់ស្តែង ក្រុមហ៊ុន បាននឹងបន្តឧបត្ថម្ភដល់ការប្រកួតទាំង ៧ លើកនេះ រួមមានទាំងការប្រកួតមិត្តភាព និងការប្រកួតជម្រុះ AFC Women's Asian Cup Australia 2026 Qualifiers ផងដែរ។
តោះ!ចូលរួមគាំទ្រទាំងអស់គ្នា ចូលរួមលើកទឹកចិត្តក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ឱ្យបានច្រើនកុះករ និងស្រែកហ៊ោកញ្ជ្រៀវឱ្យពេញពហុកីឡដ្ឋានជាមួយនឹង ភេសជ្ជៈកីឡា វី-អាកទីវ (V-Active) និងទឹកពិសាប្រណីត វី-អាកទីវ ដែលជួយបំពេញជាតិទឹកក្នុងរាងកាយបានយ៉ាងឆាប់រហ័ស។
គាំទ្រក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ដើម្បីសាងប្រវត្តិសាស្ត្រថ្មី និងឆ្ពោះទៅវគ្គបន្តក្នុងពានរង្វាន់ AFC Women's Asian Cup Australia 2026 Qualifiers នាពេលខាងមុខនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-25
👍👍👍
- 1
ទៅកាន់