
TNAOT News
· 06-25
Urban Village និង Factory Phnom Penh បិទបញ្ចប់ការប្រារព្ធកម្មវិធីប្រ៉ាយដ៏ធំជាងគេរបស់ខ្លួន
#NEW NEWS# #សង្គម# #FACTORY# #ព័ត៌មានសង្គម# #Urban Village# #LGBTIQ# #គំនិតច្នៃប្រឌិត#
2023
ថ្មីៗនេះ Urban Village និង Factory Phnom Penh បានបញ្ចប់ការប្រារព្ធកម្មវិធីប្រ៉ាយប្រចាំឆ្នាំមួយទៀតក្រោមកម្មវិធី “Marching for Love” ដែលបានធ្វើឡើងកាលពីថ្ងៃទី២១ និង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។ ព្រឹត្តិការណ៍រយៈពេល ២ថ្ងៃ បានទាក់ទាញសមាជិកនៅក្នុងសហគមន៍ LBGTQ+ និង អ្នកគាំទ្រជាច្រើននាក់បានមកចូលរួមទទួលយកនូវបទពិសោធន៍បំផុសគំនិតដែលពោរពេញទៅដោយការថ្លែងសុន្ទរកថាដ៏មានឥទ្ធិពល ការពិភក្សាដ៏មានមនោសញ្ចេតនា និងការសម្តែងដ៏រស់រវើកជាច្រើន។
ចូលរួមជាមួយបុគ្គលដែលមានឥទ្ធិពល រួមមាន Sam Rocker Hallow Sukubusu Rebecca Chan និង Sinora Roath ដែលបានមកចែករំលែកពីដំណើរជីវិត និងបទពិសោធន៍ដ៏ជ្រាលជ្រៅរបស់ខ្លួន។ ដំណើរសាច់រឿង និងការចែករំលែករបស់ពួកគាត់បានទាក់ទាញទស្សនិកជននិងអ្នកចូលរួម បង្កើនឲ្យមានការសន្ទនាពីប្រធានបទសំខាន់ៗជុំវិញ អត្តសញ្ញាណខ្លួន ការទទួលស្គាល់ សិទ្ធិសេរីភាព និងសមភាព។
វាគ្មិនទាំង ៤ រូបបានសង្កត់ធ្ងន់ពីការចូលរួមការប្រារព្ធកម្មវិធីប្រ៉ាយ គឺជាការផ្ញើសារដ៏មានឥទ្ធិពលដែលបង្ហាញពីការគាំទ្រ ការបង្ហាញវត្តមាន និងសាមគ្គីភាព ជាពិសេសសម្រាប់សហគមន៍ដែលខិតខំឆ្ពោះទៅរកការទទួលស្គាល់ពេញលេញ។
បន្ទាប់ពីការចែលរំលែក វាគ្មិនក៏បានមកអង្រួនឆាកតន្ត្រីជាមួយការសម្តែងដ៏មិនអាចបំភ្លេចបាន បូករួមនឹងចង្វាក់រាំញាក់កន្ត្រាក់ លះៗ និងការអបអរនៅក្នុងកម្មវិធី។ មិនតែប៉ុណ្ណោះ ក៏មានតារាកិត្តិយសដែលមានទេពកោសល្យជាច្រើនទៀតមកចូលរួមសម្តែង ដូចជា ក្រុមអ្នកសម្តែង Haus of Chili Phanit Yem Phirum Chanrasmy Vart Van និងការសម្តែងពីក្រុម WOW Show។ ការប្រារព្ធនិងអបអរនេះមាននៅទូទាំង Market Avenue ដែលមានស្តង់ដាក់លក់ជាច្រើន សម្បូរទៅដោយម្ហូបអាហារឆ្ងាញ់ៗ ភេសជ្ជៈស្រស់ស្រាយ សិល្បៈច្នៃប្រឌិត វត្ថុអនុស្សាវរយ៍ជាច្រើនប្រភេទ។
“នៅចុងសប្តាហ៍នេះ ពិតជាបានឆ្លុះបញ្ចាំងពីអ្វីដែលពួកយើងព្យាយាមសម្រេច” នេះបើយោងតាម អ្នកស្រី សៀង ស្រីពេជ ជាអ្នកគ្រប់គ្រងរៀបចំកម្មវិធី នៅ Factory Phnom Penh និង Urban Village។ អ្នកស្រី បន្ថែមទៀតថា “នេះគឺជាសហគមន៍ដែលមានសុវត្តិភាព មានភាពរស់រវើក និងការរួមបញ្ជូលដែលគ្មានការរើសអើង ជាកន្លែងដែលគ្រប់គ្នាត្រូវបានទទួលស្គាល់ ការកោតសរសើរ និងការស្រលាញ់។”
ភាពជោគជ័យនៅក្នុងកម្មវិធី “Marching for Love” អាចកើតឡើងដោយមានការសហការនិងគាំទ្រពីដៃគូសំខាន់ៗដូចជា Bakong TADA EuroCham Cambodia Mr. Renting TNAOT Media និង WOW Show។ទោះបីកម្មវិធីមួយនេះបានបញ្ចប់ទៅក៏ដោយ ប៉ុន្តែស្មារតីនៃប្រ៉ាយនៅតែបន្តមានទៅមុខរហូត។ Urban Village និង Factory Phnom Penh នឹងនៅតែបន្តបង្កើតសហគមន៍មួយនេះឲ្យរីកចម្រើនទៅមុខ ដោយរួមបញ្ចូលដោយគ្មានការរើសអើង នៅជុំវិញសហគមន៍។ ជាមួយនឹងការរចនាកន្លែងរស់នៅ កន្លែងធ្វើការងារ និងកន្លែងរៀបចំព្រឹត្តិការណ៍ ហើយវាសាកសមបំផុតសម្រាប់គ្រប់គ្នាដែលអាចមករស់នៅ ធ្វើការ និងកម្សាន្តនៅទីនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 06-27
ឋ👌👌
- 1
ទៅកាន់