
TNAOT News
· 06-25
ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភផ្ដាច់មុខព្រឹត្តការណ៍ប្រកួតជើងឯករ៉ូបូតថ្នាក់ជាតិលើកទី១២
#ប្រទេសកម្ពុជា# #ទូរទស្សន៍ជាតិកម្ពុជា# #អ្នកធ្វើរ៉ូបូត# #ក្រុមហ៊ុន វឌ្ឍនៈ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1908
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៏ នៃការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥ ដែលជាការប្រកួតប្រជែងមួយរបស់កីឡាករ កីឡាការនីមកពីគ្រប់ទិសទី ក្នុងការបង្ហាញពីភាពច្នៃប្រឌិតនូវបច្ចេកវិជ្ជាដ៏ទំនើប ក្នុងការបញ្ជារ៉ូបូតលេងកីឡាក្នុងជំនាញផ្សេងៗគ្នា ឆ្ពោះទៅការដណ្តើមពានរង្វាន់ជើងឯករ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥-២០២៦។យ៉ាងណាមិញ គ្រប់សកម្មភាពកីឡា ទាំងការប្រកួតជើងឯករ៉ូបូតថ្នាក់ជាតិលើកទី១២នេះ គេសង្កេតឃើញថា ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមគ្រប់សកម្មភាពកីឡាមិនថាកីឡាក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ក្នុងនោះផងដែរ ក្រុមហ៊ុន វឌ្ឍនៈ ក៏បានចូលរួមចំណែកឧបត្ថម្ភដល់ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥។
គួបញ្ជាក់ថា ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសាលដំរី នាពហុកីឡដ្ឋានជាតិមរតកតេជោ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក អញ្ជើញទៅចូលរួមទស្សនាដោយសេរីចាប់ពីម៉ោង១សៀលតទៅ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

យោបល់ទាំងអស់ (0)
គ្មានយោបល់