
TNAOT News
· 06-26
ក្រុមហ៊ុន អេច ជី ប៊ី គ្រុប ( HGB Group) បាននាំយកថវិកាចំនួន២០០លានរៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់កងកម្លាំងទាហានជួរមុខការពារនៅតំបន់ព្រំដែនដើម្បីផ្គត់ផ្គង់តាមតម្រូវការ
#នាំយកថវិកា# #NEW NEWS# #ទាហានជួរមុខ# #សង្គម# #ព័ត៌មានសង្គម#
2000
ស្មារតីរួបរួមខ្មែរតែមួយ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប ( HGB Group) បាននាំយកថវិកាចំនួន ២០០លានរៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងកម្លាំងទាហានជួរមុខការពារនៅតំបន់ព្រំដែន ដើម្បីផ្គត់ផ្គង់តាមតម្រូវការ។
ជាសក្ខីភាពបង្ហាញពីការរួបរួមគ្នាដ៏រឹងមាំក្នុងជាតិសាសន៍ខ្មែរតែមួយ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បាននាំយកថវិកាចំនួន ២០០លានរៀល គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងកម្លាំងទាហានជួរមុខការពារនៅតំបន់ព្រំដែនក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រនូវការតស៊ូពុះពាររបស់កងទ័ពខ្មែរ ដែលរក្សានូវឯករាជ្យភាពដែនដី និងការពារសន្តិភាពជាតិ។
លោកឧកញ៉ា ង៉ូវ លាងហួត អគ្គនាយកក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានមានប្រសាសន៍ថា “យើងជឿជាក់ថា ក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយ ឈាមជ័រជាខ្មែរ វាជាកាតព្វកិច្ចក្នុងការរួមគ្នាប្រឈមមុខ និងគាំទ្រការដឹកនាំដែលនាំមកជាប្រយោជន៍ និងសន្តិភាពជាតិ។ ស្មារតីរួបរួមជាតិគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបក្នុងកាលៈទេសៈដ៏តានតឹងនេះ ហើយក្រុមហ៊ុន អេច ជី ប៊ី គ្រុប រួមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ពិតជាយកចិត្តទុកដាក់នឹងការចូលរួមចែករំលែកនូវបន្ទុករបស់រាជរដ្ឋាភិបាលដើម្បីសន្តិសុខជាតិមាតុភូមិ។"
ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យពាណិជ្ជកម្ម និងយានយន្តនៅកម្ពុជា ក្រុមហ៊ុន អេច ជី ប៊ី គ្រុប តែងតែបំពេញបេសកកម្មដែលជម្រុញអោយមានការអភិវឌ្ឍ និងចូលរួមជាចំណែកមួយ ជាមួយរាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍នៅក្នុងសហគមន៍។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថបទ៖ ការតស៊ូ និងការសម្រេចចិត្តក្នុងជីវិត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-26
ល្អខ្លាំងណាស់
- 1
ទៅកាន់