
TNAOT News
· 06-26
សម្តេចតេជោបញ្ជាក់ពីសារព័ត៌មានថៃដែលផ្សាយថាសម្តេចដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯង ដើម្បីត្រៀមវាយថៃ
#សម្តេចតេជោ ហ៊ុន សែន# #NEW NEWS# #សួរសុខទុក្ខកងទ័ព# #សង្គម# #ព័ត៌មានសង្គម#
2776
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានលើកឡើងពី សារព័ត៌មានថៃមួយបានចុះផ្សាយថា សម្តេចតេជោ ដកអគ្គបញ្ជាការកងទ័ពនិងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។
តាមរយៈសារលើបណ្តាញសង្គមរបស់សម្តេចតេជោ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា សម្តេចបានមកសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ ហើយវត្តមានរបស់សម្តេចមិនមែនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុក្ខលើកទឹកចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិ ការពារទឹកដី។
សម្តេចតេជោក៏បានលើកឡើង៖«សារព័ត៌មានថៃមួយបានចុះផ្សាយថាខ្ញុំដកអគ្គបញ្ជាការកងទ័ពនិងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។ ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអួកឯងចុះ។ខ្ញុំជាមនុស្សទី២បន្ទាប់ពីព្រះមហាក្សត្រ តើមានការចាំបាច់ទេដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះដែលសូម្បីតែតួរនាទីជានាយករដ្ឋមន្ត្រីក៏ខ្ញុំមិនបន្តធ្វើដែរនោះ? ឈប់បានឈប់ទៅនិងសូមកុំចូលមកឈ្លានពានFacebook ខ្ញុំទៀត»។
ទន្ទឹមនោះ សម្តេចតេជោក៏បានលើកឡើងពី មេបញ្ជាការកងទ័ពបានហៅសម្តេចថា អគ្គភស្តុភារជាន់ខ្ពស់ ដោយសម្តេចពេញចិត្តនឹងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូនខណៈមុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់