
TNAOT News
· 06-26
ខ្សែប្រយុទ្ធ Real Madrid Kylian Mbappe ស្រកទម្ងន់៥គីឡូក្រាម ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ
#មន្ទីរពេទ្យ# #NEW NEWS# #Real Madrid# #ព័ត៌មាន# #កីឡាករ Kylian Mbappe# #ព័ត៍មានអន្តរជាតិ#
2683
Kylian Mbappe តារាឆ្នើមរបស់ក្លឹប Real Madrid បានជួបប្រទះនឹងការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ បន្ទាប់ពីកីឡាកររូបនេះសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺរលាកក្រពះធ្ងន់ធ្ងរ។ យោងតាមកាសែត Marca របស់អេស្ប៉ាញ Mbappe បានស្រកប្រហែលពី ៤ ទៅ ៥ គីឡូក្រាមពីទម្ងន់ធម្មតារបស់លោកប្រហែល ៧៥ គីឡូក្រាម។ រូបថត និងវីដេអូដែលបង្ហាញពីខ្សែប្រយុទ្ធ
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២៦ ឆ្នាំរូបនេះបានធ្លាក់ខ្លួនឈឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបានមកដល់ Palm Beach ជាមួយ Real Madrid សម្រាប់ការប្រកួត FIFA Club World Cup ។ លោកត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Miami នៅថ្ងៃទី ១៨ ខែមិថុនា ។ លោកមិនទាន់ត្រលប់ទៅហ្វឹកហាត់ជាមួយក្រុមនៅឡើយទេ។
Kylian Mbappe ខកខានការប្រកួតវគ្គចែកពូលចំនួនពីរលើកដំបូងគឺស្មើ ១-១ ជាមួយ Al Hilal និងឈ្នះ ៣-១ លើ Pachuca ។ គេរំពឹងថាម្ចាស់ជើងឯក World Cup ២០១៨ ក៏នឹងខកខានការប្រកួតវគ្គចែកពូលចុងក្រោយជាមួយ RB Salzburg នៅថ្ងៃទី ២៦ ខែមិថុនា ដើម្បីធានាថា Mbappe ជាសះស្បើយឡើងវិញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 06-28
😲
Bunnatminh
· 06-27
😍
- 1
ទៅកាន់