
TNAOT News
· 06-28
រលកកម្តៅ បន្តវាយប្រហារប្រទេសអ៊ីតាលី ខណៈទីក្រុងធំៗជូនដំណឹងពីហានិភ័យសុខភាព
#ហានិភ័យសុខភាព# #NEW NEWS# #ព័ត៌មាន# #រលកកម្តៅ# #រដូវក្តៅ# #អ៊ីតាលី# #ព័ត៍មានអន្តរជាតិ#
2271
រលកកម្ដៅនៃរដូវក្តៅ បានបន្តវាយប្រហារប្រទេសអ៊ីតាលី ហើយនឹងបន្តកើនឡើងកាន់តែខ្ពស់នៅចុងសប្តាហ៍នេះ ដោយសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ ៤០អង្សាសេ នៅក្នុងតំបន់មួយចំនួន នេះបើយោងតាមអាជ្ញាធរអ៊ីតាលី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្រសួងសុខាភិបាលអ៊ីតាលី ជូនដំណឹងសញ្ញាប្រុងប្រយ័ត្នពណ៌ក្រហមសម្រាប់ទីក្រុងធំៗចំនួន១២ រួមទាំងទីក្រុង Rome ទីក្រុង Milan និងទីក្រុង Turin សម្រាប់ថ្ងៃសុក្រ និងចុងសប្តាហ៍បន្ទាប់។ ចំនួនទីក្រុងដែលស្ថិតនៅក្រោមការប្រកាសអាសន្នពណ៌ក្រហម ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំនួន១៧ នៅថ្ងៃសៅរ៍ និងឡើងដល់២១ នៅថ្ងៃអាទិត្យ។
ជាក់ស្តែង “សញ្ញាព្រមានពណ៌ក្រហម” មានន័យថា កម្តៅអាចតំណាងឱ្យហានិភ័យសុខភាពសូម្បីតែសម្រាប់មនុស្សវ័យក្មេងដែលមិនមានបញ្ហាសុខភាពក៏ដោយក៏អាចរងគ្រោះដោយសាររលកកម្តៅនេះបាន។
គួរបញ្ជាក់ផងដែរថា រលកកម្ដៅខ្លាំង បានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅអឺរ៉ុប ហើយនៅក្នុងឆ្នាំ ២០០៣ តែមួយ គឺមានមនុស្សស្លាប់ក្នុងចំនួនដ៏ច្រើនបំផុតប្រហែល ៧០០០០ នាក់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 06-28
😲😲
សហ្វីយ៉ា កំពូលស្នេហ៍
· 06-28
😯😯😯😯
- 1
ទៅកាន់