បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-28

ភ្លៀងធ្លាក់ខ្លាំង ជន់លិចស្រុកចំនួន៥ ក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ ប៉ះពាល់ដល់ជាង ៤,០០០គ្រួសារ

#ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #ភ្លៀងធ្លាក់ខ្លាំង# #ខេត្តឈៀងរ៉ៃ# #ព័ត៍មានអន្តរជាតិ#

2422

ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តឈៀងរ៉ៃ ប្រទេសថៃកាលពីថ្ងៃសុក្រម្សិលមិញនេះ បានណែនាំដល់ប្រជាពលរដ្ឋទូទាំងខេត្តឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមាន ពីការហូរហៀរផ្លូវទឹក និងទឹកជំនន់ ខណៈដែលភ្លៀងបានបន្តវាយប្រហារខេត្តឈៀងរ៉ៃ។

 អភិបាលខេត្តឈៀងរ៉ៃបានគូសបញ្ជាកថា តំបន់នៅតាមដងទន្លេ Ing ថាជាតំបន់ងាយរងគ្រោះបំផុតសម្រាប់ទឹកជំនន់ ដោយសារតែកម្ពស់ទឹកកើនឡើង ហើយបានជំរុញឲ្យប្រជាជនត្រៀមខ្លួនដើម្បីផ្លាស់ទីទៅទីទួលខ្ពស់ជាបណ្តោះអាសន្ន។ ទន្លេ Ingហូរ​ចេញ​ពី​ស្រុក​Phayao(ផាយ៉ាវ) ហើយ​ឆ្លង​កាត់​ស្រុក​ចំនួន​៤ ​រួម​មាន​ស្រុក Phaya Mengrai និង ស្រុក Thoeng ទៅ​ទន្លេ​មេគង្គ។

 យោងតាមការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបានឲ្យដឹងថា ទឹកជំនន់នៅក្នុងស្រុកចំនួនប្រាំគឺ Chiang Rung​​ (ឈៀង រុង), Chiang Saen (ឈៀង សែន), Phaya Mengrai (ផាយ៉ា មេងរ៉ៃ), Thoeng (ធឿង)និង Wieng Chai (វៀង ចៃ)បានប៉ះពាល់ដល់គ្រួសារចំនួន ៤,៤០០ គ្រួសារនិងខូចខាតស្រូវចំនួន ៥០០ រ៉ៃ នេះបើយោងតាមការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត។ ជាមួយគ្នានោះ​ ខេត្តផាយ៉ាម៉េងរ៉ៃ និង ខេត្តវៀង ចៃ ត្រូវ​រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

Back BroDy

· 06-29

🙏

អូនតា លេខកូដ63230368

· 06-28

🙏🙏🙏

HSGKUN

· 06-28

🙏

  • 1
ទៅកាន់

ការណែនាំពិសេស