
TNAOT News
· 06-28
កម្ពុជា ដាក់ក្ដីសង្ឃឹមខ្ពស់ នឹងច្បាមយកមេដាយឱ្យបានច្រើនពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២
#ប្រទេសកម្ពុជា# #សហព័ន្ធកីឡាតេក្វាន់ដូ# #TNAOT SPORT# #សង្គម# #ជូនជាតិមាតុភូមិ# #ព័ត៌មានសង្គម# #ជើងឯកអាស៊ីអាគ្នេយ៍#
2377
សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា រំពឹងទទួលបានមេដាយច្រើនពីព្រឹត្តការណ៍ប្រកួតប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈព្រឹត្តការណ៍លើកទី០១ កម្ពុជាដណ្ដើមបានមេដាយមាសសរុបចំនួន៣៣គ្រឿង។ ឯកឧត្តម បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ដែរថា ការប្រកួតដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ គឺកម្ពុជានៅតែដាក់ក្ដីរំពឹងខ្ពស់ក្នុងការប្រកួតប្រជែងដណ្ដើមយកមេដាយជូនជាតិមាតុភូមិ ខណៈមកទល់និងពេលនេះ កីឡាករ កីឡាការនីកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការប្រជែងយកមេដាយក្នុងព្រឹត្តការណ៍ប្រកួតប្រជែងកម្រិតអាស៊ីអាគ្នេយ៍លើកនេះ។
ឯកឧត្តម អគ្គលេខាធិការរូបនេះ បានបន្ថែមថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រៀមកីឡាករ កីឡាការនីឆ្នើមៗ ដែលសុទ្ធសឹងតែជាកីឡាករធ្លាប់បានចូលរួមប្រជែងយកមេដាយកម្រិតជាតិ និងអន្តរជាតិ ជាពិសេសពួកគេធ្លាប់ទទួលបានមេដាយមាស និងធ្លាប់លេចធ្លោលើឆាកអន្តរជាតិផងដែរ។
អនុប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា លោក ផាន់ វណ្ណរ័ត្ន បានលើកឡើងថា ក្រៅពីការប្រកួតប្រជែងដណ្ដើមយកមេដាយ គោលបំណងធំៗនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺចង់រឹតចំណងមិត្តភាពរវាងអ្នកហាត់កីឡា ITF ទាំងអស់ក្នុងតំបន់អាស៊ាន និងជំរុញផ្សព្វផ្សាយពីប្រទេសកម្ពុជា។ សហព័ន្ធក៏នឹងដឹកនាំក្រុមកីឡាករ កីឡាការិនី ដើរកម្សាន្តតាមតំបន់ទេសចរណ៍សំខាន់ៗនៅរាជធានីភ្នំពេញ និងនៅឯខេត្តសៀមរាបដែលមានប្រាសាទអង្គរវត្ត និងប្រាសាទសំខាន់ជាច្រើនបន្ទាប់ពីធ្វើការប្រកួតចប់។
យ៉ាងណាមិញ លោកក៏បានអំពាវនាវដល់មហាជនដែលស្រឡាញ់ចូលចិត្តកីឡា អាចទៅចូលរួមទស្សនា និងលើកទឹកចិត្តកីឡាករ កីឡាការិនីដោយផ្ទាល់ ដែលនឹងប្រកួតចាប់ពីព្រឹកនេះ នៅក្នុងពហុកីឡដ្ឋានជាតិ។ ការមកលើកទឹកចិត្ត និងគាំទ្ររបស់មហាជនបង្ហាញពីវប្បធម៌ចេះគោរពស្រឡាញ់គ្នា និងបង្ហាញពីភាពស្រស់ញញឹមរបស់ប្រជាជនកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នេះនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ នេះហើយនៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានកីឡាករ កីឡាការនី គណៈប្រតិភូ គ្រូបង្វឹក សរុបជិត២០០នាក់ មកពី៦ប្រទេសចូលរួមប្រកួតប្រជែងដណ្ដើមយកមេដាយ ខណៈពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅរសៀលម៉ោង៣ នេះក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
Zxy Juu
· 06-28
👍👍
អូនតា លេខកូដ63230368
· 06-28
,👍👍
Loykimhean
· 06-28
🫡🥰😇👏🏃♀️🏃
សហ្វីយ៉ា កំពូលស្នេហ៍
· 06-28
😯😯😯
- 1
ទៅកាន់