
TNAOT News
· 06-28
អភិបាលខេត្តប៉ៃលិន ផ្តាំទៅអភិបាលខេត្តស្រះកែវថា លោកមិនដឹងអំពីប្រវត្តិស្ពានព្រំ-បានប៉ាក់កាដទេ
#ប្រទេសកម្ពុជា# #NEW NEWS# #ប្រទេសថៃ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ខេត្តប៉ៃលិន# #ព័ត៌មានសង្គម#
2319
អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានផ្តាំទៅលោក ប៉ារីនយ៉ា ផុទ្ធិសាត អភិបាលខេត្តស្រះកែវថា លោកមិនបានដឹងអំពីប្រវត្តិស្ពានព្រំ-បានប៉ាក់កាដទេ ពោលគឺស្ពានព្រំ-បានប៉ាក់កាដ កម្ពុជាសាងសង់ដោយសមត្ថភាពខ្លួនឯង មិនត្រូវការជាជំនួយពីថៃឡើយ។ ប្រទេសកម្ពុជាមានសមត្ថភាពរួមទាំងធនធានក្នុងការសាងសង់ស្ពាននេះតាំងពី២០ឆ្នាំមុនមកដោយគ្មានជំនួយពីថៃទេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសថៃបានសន្យា និងស្នើសុំសាងសង់ យើងបានពន្យារពេលការសាងសង់ជាយូរណាស់មកហើយ ដោយសារតែស្ថានការណ៍នយោបាយក្នុងប្រទេសអ្នកប្រែប្រួលឥតឈប់ឈរ។
ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា «កម្ពុជាតែងតែយោគយល់ និងគិតពីមិត្តភាព និងភាពជាអ្នកជិតខាង។ គម្រោងនេះមិនមែនជាសកម្មភាពនៃជំនួយមនុស្សធម៌ទេ។ អ្នកស្នើសុំធ្វើគម្រោងនេះ យើងមិនបានស្នើសុំជំនួយរបស់អ្នកទេ។ ជាថ្មីម្តងទៀត យើងមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពាននេះ»។
ជាចុងក្រោយលោកជំទាវ ក៏បានជូនពរអភិបាលខេត្តស្រះកែវ ឲ្យជោគជ័យគ្រប់បេសកកម្ម និងទទួលបានស្នាដៃក្នុងជិវិតការងាររបស់អ្នកចុងក្រោយមុននឹងចូលនិវត្តន៍ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់