បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-28

នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាសប្ដាហ៍ក្រោយ

#ប្រទេសកម្ពុជា# #នាយករដ្ឋមន្ត្រីសិង្ហបុរី# #NEW NEWS# #សង្គម# #ប្រទេសសិង្ហបុរី# #ព័ត៌មានសង្គម# #បំពេញទស្សនកិច្ច#

2417

តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ន ព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ឯកឧត្តម Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានជំនួបសម្ដែងការគួរសមជាមួយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម Lawrence Wong នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅ វិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី ។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់