
TNAOT News
· 06-28
ពលរដ្ឋខ្មែរមួយរូប ត្រូវអាជ្ញាធរអន្តោប្រវេសន៍ថៃដាក់ក្នុងបញ្ជីខ្មៅហាមមិនឲ្យចូលប្រទេសថៃរហូត
#ប្រទេសថៃ# #NEW NEWS# #អន្តោប្រវេសន៍# #សង្គម# #អាជ្ញាធរ# #ព័ត៌មានសង្គម# #ពលរដ្ឋខ្មែរ#
2745
ស្ត្រីខ្មែរមួយរូបដែលមានឈ្មោះថា អោម វណ្ណារី អាយុ៤៥ឆ្នាំ ពិការដៃម្ខាងដែលបានធ្វើចំណាកស្រុកនៅក្នុងប្រទេសថៃ និងធ្លាប់ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ានៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញនោះ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ថៃដាក់ក្នុងបញ្ជីខ្មៅហាមមិនឲ្យចូលប្រទេសថៃជារៀងរហូត។យោងតាមការចុះផ្សាយរបស់កាសែត The Nation របស់ថៃ បានឲ្យដឹងថា ស្ត្រីខ្មែរដែលមានឈ្មោះថា អោម វណ្ណារី បានស្រែកដាក់មន្ត្រីអន្តោប្រវេសន៍ថៃហើយដាក់សម្ពាធឲ្យពួកគេបើកច្រកដើម្បីអាចត្រឡប់មកកម្ពុជាវិញ និងបានជេរប្រមាថប៉ូលីសនិងបានបង្ករភាពវឹកវរ ព្រមទាំងចូលដីថៃដោយខុសច្បាប់។
ការសែតដដែលបានឲ្យដឹងទៀតថា ស្ត្រីខ្មែររូបនេះ ត្រូវបានដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅរបស់អន្តោប្រវេសន៍ថៃពាក់ព័ន្ធ «ការគំរាមកំហែងដល់សន្តិសុខជាតិ» ដោយបានហាមឃាត់ចូលប្រទេសថៃវិញជារៀងរហូត។
គួរបញ្ជាក់ផងដែរថា ស្រ្តីខ្មែរ២នាក់ដែលទាហានថៃឃាត់ខ្លួន កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)