
TNAOT News
· 06-28
ពិធីបើកព្រឹត្តិការណ៍ផ្លែឈើ២០២៥ មានការដាក់តាំងលក់បន្លែ ផ្លែឈើចម្រុះក្នុងស្រុកជាច្រើនមុខ
#ការនាំចេញអង្ករ# #NEW NEWS# #សង្គម# #បន្លែផ្លែឈើ# #ផ្លែទុរេន# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
3330
គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ២០២៥ នេះឡើងគឺដើម្បីរៀបចំឱ្យប្រជាកសិករដែលជាអ្នកដាំបន្លែផ្លែឈើ និងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរ។ នេះបើតាមការលើកឡើងរបស់ សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ។ ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានបង្ហើបពីគោលបំណងរៀបចំឱ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផលអ្នកបាត់ដំបងនៅតាមរដូវកាលនៅថ្ងៃអនាគត និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ផ្លែឈើនេះនឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចំការបានលក់ដូរបន្លែផ្លែឈើនិងផលិតផលរបស់ខ្លួន។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រអ្វីដែលជាផលិតផលខ្មែររបស់អ្នកបាត់ដំបងយ៉ាងសម្បូរបែបដូចជា ប៊ូហ្វេទុរេនបាត់ដំបង រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងរោងម៉ាស៊ីនត្រជាក់ដោយបន្ថែមផ្លែឈើផ្សេងទៀតដូចជា មង្ឃុត សាវម៉ាវ និងផ្ដល់ជូនទឹកសុទ្ធដោយមិនគិតថ្លៃហើយសម្រាប់ទុរេនគឺបកផ្ទាល់ដោយម្ចាស់ចម្ការ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ព្រឹត្តិការណ៍នេះមានការតាំងលក់ផលិតផលភូមិ១ផលិតផល១ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទដែលដាំដុះក្នុងខេត្តផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អតីតអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី

មានរឿង ១០ យ៉ាងដែលអ្នកអាចធ្វើមុនពេលចូលគេង ដើម្បីធ្វើឱ្យដំណេករបស់អ្នកមានភាពប្រសើរឡើង៖

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ជំងឺខ្លាញ់រុំថ្លើម គឺជាហានិភ័យនៃជំងឺមហារីកថ្លើម

យោបល់ទាំងអស់ (2)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-28
👍👍👍
កែវ រតនាបញ្ញា
· 06-28
❤️❤️❤️
- 1
ទៅកាន់