
TNAOT News
· 06-29
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បង្ហាញពីវិធីសាស្ដ្របង្ការទប់ស្កាត់សំខាន់ៗពីមេរោគចាប់ជំរិត Ransomware
#អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ# #NEW NEWS# #សង្គម# #មេរោគចាប់ជំរិត# #ព័ត៌មានសង្គម#
2886
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូនដំណឹងបន្ថែមដល់សាធារណជនជ្រាបទៀតថា រហូតមកដល់ពេលបច្ចុប្បន្នការវិវឌ្ឍពីការវាយប្រហាររបស់ជនអនាមិក បានឈានដល់វិធីសាស្ដ្រប្រើប្រាស់ មេរោគចាប់ជំរិតកុំព្យូទ័រ Ransomware ដែលជាប្រភេទមេរោគចាក់សោឯកសារ (encryption) នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងទាមទាររូបិយបណ្ណគ្រីបតូ ដើម្បីបើកសោរយកឯកសារមកវិញ (decryption)។
ដើម្បីជៀសវាងពីហានិភ័យនៃការឆ្លងរីករាលដាល នៃមេរោគកុំព្យូទ័រខាងលើនៅក្នុងស្ថាប័នទាំងមូល ព្រមការការខាតបង់ក្នុងកម្រិតធ្ងន់ធ្ងរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូននូវវិធីសាស្ដ្របង្ការ ទប់ស្កាត់សំខាន់ៗដូចខាងក្រោម៖
1- ហាមចុចតំណភ្ជាប់ ឬបើកកម្មវិធី ឯកសារណាដែលគ្មានប្រភពច្បាស់លាស់
2- ប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (Licensed OS, License Application or Program, Endpoint Protection)
3- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ជាប្រចាំ (Update OS and Application to the lastest version available)
4- ចម្លងទុកនូវទិន្នន័យសំខាន់ៗក្នុងឧបករណ៍ផ្សេងៗគ្នាជាប្រចាំទៀងទាត់ (Backup Daily)
5- ត្រូវរក្សាទុកយ៉ាងហោច Backup 01 នៅទីតាំងដាច់ដោយឡែកពីប្រព័ន្ធ network របស់អង្គភាព (Offsite and off-line backup)
6- បណ្ដុះបណ្ដាលបុគ្គលិកអំពីសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល (Training)
សាជាថ្មីម្ដងទៀត អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមលើកទឹកចិត្តសាធារណជនក្នុងការចែករំលែកនូវសាក្រើនរំលឹកខាងលើ ព្រមទាំងសំណូមពរការចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធ សេចក្តីរាយការណ៍ជូនសមត្ថកិច្ចកិច្ចអំពីព័ត៌មាននានា ដែលពាក់ព័ន្ធនឹងបទល្មើស និងសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
អូនតា លេខកូដ63230368
· 06-29
👍👍
កូដណែនាំ 91815366
· 06-29
👌👌
សហ្វីយ៉ា កំពូលស្នេហ៍
· 06-29
😯😯😯
- 1
ទៅកាន់