
TNAOT News
· 06-29
ឯកឧត្តម ផាន់ វណ្ណរ័ត្ន៖ ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ជាការអភិវឌ្ឍន៍សមត្ថភាពកីឡាកម្ពុជាឆ្ពោះទៅកម្រិតទ្វីប និងពិភពលោក
#TNAOT SPORT# #អាស៊ីអាគ្នេយ៍# #កីឡាតេក្វាន់ដូ# #សង្គម# #ព័ត៌មានសង្គម#
2738
អនុប្រធានសហព័ន្ធទី១ កីឡាតេក្វាន់ដូ ITF កម្ពុជា បានចាត់ទុកព្រឹត្តការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ជាការអភិវឌ្ឍន៍ដុសខាត់ សមត្ថភាព និងបង្កើនបទពិសោធសមាជិកកីឡាតេក្វាន់ដូ ITF ក្នុងតំបន់ឱ្យមានលទ្ធភាពប្រកួតប្រជែង កម្រិតទ្វីប និងពិភពលោក។
ថ្លែងឱ្យដឹងនៅក្នុងពិធីបើកផ្លូវការនៃព្រឹត្តការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និង ជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រកួតនេះ បានលើកឡើងថា កីឡាករ កីឡាការិនីកម្ពុជាធ្លាប់បានដណ្តើមមេដាយក្នុងការប្រកួតកម្រិតអាស៊ី និងពិភពលោកជាច្រើនគ្រឿង រហូតទទួលបានរហស្សនាមថាក្រុមកីឡាកណ្តូប។
ឯកឧត្តម ក៏បានបញ្ជាក់នូវគោលបំណងសំខាន់ៗនៃការរៀបចំ ព្រឹត្តិការណ៍នេះឡើង គឺៈ៖ (១) ជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាលរបស់កម្ពុជា បានដុសខាត់សមត្ថភាព និងបង្កើនបទពិសោធ មុននឹងចេញទៅប្រកួតនៅក្រៅប្រទេស និង (២) ក្នុងនាម ជាប្រធានសហព័ន្ធអាស៊ីអាគ្នេយ៍ កម្ពុជាមានកាតព្វកិច្ចអភិវឌ្ឍន៍សមត្ថភាពសមាជិកក្នុងតំបន់ឱ្យមានលទ្ធភាព ប្រកួតប្រជែងក្នុងកម្រិតទ្វីប និងពិភពលោក។
ជាមួយគ្នានេះ លោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ បានថ្លែង កោតសរសើរដល់ប្រទេសកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការរួមចំណែកលើកកម្ពស់កីឡាតេក្វាន់ដូ ITF និងជាកត្តាជួយអភិវឌ្ឍន៍ដុសខាត់ សមត្ថភាព និងបង្កើនបទពិសោធសមាជិកកីឡាតេក្វាន់ដូ ITF ក្នុងតំបន់ឱ្យមានលទ្ធភាពប្រកួតប្រជែង កម្រិតទ្វីប និងពិភពលោក។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងគណៈប្រតិបត្តិ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សហគមន៍កីឡា បានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងការបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវចំណុចគន្លឹះមួយចំនួន រួមមាន៖ (១) ការប្រកួត ប្រកបដោយសុចរិតភាព និងស្មារតីអូឡាំពិក (២) ការបង្កើនកិច្ចសហការបច្ចេកទេស (៣) ការប្រឹងប្រែង ប្រកបដោយសីលធម៌ និង (៤) យុត្តិធម៌ក្នុងការកាត់សេចក្តី។
សូមរម្លឹកឡើងវិញថា ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី១ កម្ពុជាទទួលបានមេដាយសរុបចំនួន ៥២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣១ មេដាយប្រាក់ចំនួន ១០ និងមេដាយសំរិទ្ធចំនួន ១១ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ៧ប្រទេស ដែលបានចូលរួម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
អូនតា លេខកូដ63230368
· 06-30
👍👍👍
កូដណែនាំ 91815366
· 06-30
👍👍
សហ្វីយ៉ា កំពូលស្នេហ៍
· 06-29
😯😯😯😯
- 1
ទៅកាន់