
TNAOT News
· 06-29
ករណីអគ្គិភ័យឆាបឆេះក្នុងសួនឧស្សាហកម្ម ផលិតអំពូលសូឡានៅតាមផ្លូវជាតិលេខ៣
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#
2959
ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតអំពូល កាលពីពាក់កណ្ដាលពេលរាត្រីឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០១ និង ៥៨នាទី ត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អគារក្នុងសួនឧស្យាហ៍កម្ម ជាហួរ។
ករណីអគ្គិភ័យឆាបឆេះអគាររោងចក្រផលិតអំពូលយីហោវីអុីស៊ិន ស្ថិតក្នុងសួនឧស្សាហកម្ម ជាហូរ ចំនួនមួយអគារដែលមានទំហំប្រមាណ៦,០០០ ម៉ែត្រការ៉េ និងបណ្ដាលឱ្យខូចខាតសម្ភារៈរួមមាន ឧបករណ៍សម្រាប់តម្លើងអំពូលត្រូវបានឆេះអស់ទាំងស្រុង,អំពូលភ្លេីងតម្លើងរួចគិតជាទឹកប្រាក់សរុបអស់មួយចំនួន មិនទាន់គណនាបាន អគារមួយខ្នង ត្រូវបានព្រះអគ្គី លេបត្របាក់ខ្ទេចទាំងស្រុង។
មូលហេតុ : គ្រោះអគ្គីភ័យខាងលេីនេះបណ្ដ្ដាលមកករណីឆ្លងចរន្ដអគ្គីសនី ប៉ុន្តែមិនបណ្តាលអោយមានរបួសដល់មនុស្សនោះទេ ។ ក្នុងប្រតិបត្តិការសមត្ថកិច្ចនគរបាល បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង ក្នុងនោះមកពីអង្គភាពស្នងការដ្ឋាននគរបាលខេត្ដ , អធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រុកបសេដ្ឋ , ស្រុកគងពិសី និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រេីទឹកប្រមាណ ២០រថយន្ត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
កូដណែនាំ 91815366
· 07-01
😲😲
អូនតា លេខកូដ63230368
· 06-29
🙏🙏🙏
កូដណែនាំ 91815366
· 06-29
😲😲
សហ្វីយ៉ា កំពូលស្នេហ៍
· 06-29
😯😯😯😯
- 1
ទៅកាន់