
TNAOT News
· 06-29
អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់អនុញ្ញាតឲ្យឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃឡើយ
#អគ្គនាយកដ្ឋានអន្តោប្រវេសន៍# #ច្រកទ្វារព្រំដែនអន្តរជាតិ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2510
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីជូនដំណឹង ដោយមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។
ការជូនដំណឹងនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។
គួរឲ្យដឹងដែរថា អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (4)
មិត្ត1000330316
· 07-01
☺☺
Chen Lyhot 460633
· 06-30
😍😍
អូនតា លេខកូដ63230368
· 06-29
👌👌
សហ្វីយ៉ា កំពូលស្នេហ៍
· 06-29
😯😯😯😯
- 1
ទៅកាន់