
TNAOT News
· 06-29
វត្តដំណាក់ ខេត្តសៀមរាប រៀបចំបំបួសកុលបុត្រចំនួន៣៦រូប ជាភិក្ខុភាវៈតាមទំនៀមរបស់វត្ត
#បំបួសកុលបុត្រ# #NEW NEWS# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម# #វត្តដំណាក់#
2793
វត្តដំណាក់ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំបំបួសកុលបុត្រចំនួន ៣៦រូប ជា ភិក្ខុភាវៈ តាមទំនៀមរបស់វត្តដែលតែងតែប្រារព្ធអស់កាល៥ ឬ ៦ឆ្នាំជាប់ៗគ្នាមកហើយ ដើម្បីទ្រទ្រង់ពុទ្ធសាសនាឱ្យបានស្ថិតស្ថេរចិរកាលទៅមុខ និងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជា ខណៈពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាម AKP NEWS។
ប្រយោជន៍នៃការបំពេញឧបសម្បទានេះ ទី១) បានតម្លើងឋានៈរបស់ខ្លួនពីកម្រិតទាបទៅកាន់កម្រិតខ្ពស់មួយក្នុងពុទ្ធសាសនា ទី២) បានជួយបន្តទ្រទ្រង់ពុទ្ធសាសនាតាមរយៈភេទជាអ្នកទ្រទ្រង់ត្រៃចីវរ (អ្នកបួស) ទី៣) បានបន្តចម្រើននិស្ស័យជាអ្នកបួស ពោលគឺបានបន្តបំពេញនេក្ខម្មបារមីបន្តទៀត ទី៤) នឹងបានជាសម្មតិសង្ឃស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសល រក្សាសីល និងចម្រើនមេត្តាភាវនាជាដើម។
បន្ថែមពីនេះទៅទៀត គឺដើម្បីបានឱកាសបន្តការសិក្សារៀនសូត្រវិជ្ជាផ្សេងៗទាំងពុទ្ធចក្រ និងអាណាចក្រឱ្យបានកាន់តែទៅលំទូលាយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
មិត្ត1000330670
· 06-30
❤️
ចិន ឆាយលីហ៊ត
· 06-29
😍😍
Chen Lyhot 460633
· 06-29
😘😘
- 1
ទៅកាន់