បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-01

លោក ថាក់ស៊ីន នឹងត្រូវបង្ហាញខ្លួនក្នុងសវនាការជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រថៃ

#NEW NEWS# #ព័ត៌មាន# #លោក ថាក់ស៊ីន# #ព្រះមហាក្សត្រថៃ# #ព័ត៍មានអន្តរជាតិ#

2414

តុលាការព្រហ្មទណ្ឌនឹងចាប់ផ្តើមសវនាការសាក្សីក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃចន្ទ ដោយវគ្គគ្រោងនឹងដំណើរការក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី ១-៣ ខែកក្កដា ឆ្នាំ២០២៥។រដ្ឋអាជ្ញាសាធារណៈបានចោទប្រកាន់ លោក ថាក់ស៊ីន តាមមាត្រា ១១២នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រឆ្នាំ២០០៧ នៃប្រទេសថៃ ខណៈការចោទប្រកាន់នេះកើតចេញពីបទសម្ភាសន៍ដែលលោកបានផ្ដល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៥ ដែលក្នុងនោះលោកបានធ្វើការកត់សម្គាល់ដែលចាត់ទុកថាជាការប្រមាថដល់របបរាជានិយម។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានបដិសេធរាល់ការចោទប្រកាន់ ហើយបច្ចុប្បន្នកំពុងនៅក្រៅឃុំ។ តុលាការបានកំណត់ពេលសវនាការពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤និង៣០នាទីរសៀលក្នុងរយៈពេលបីថ្ងៃ។ លោក ថាក់ស៊ីន ត្រូវបានតម្រូវឱ្យចូលរួមសវនាការជារៀងរាល់ថ្ងៃ។

ការចោទប្រកាន់ពីបទប្រមាថរាជានិយម ដែលស្ថិតក្រោមច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ អាចនាំឲ្យមានការកាត់ទោសជាប់ពន្ធនាគារអតិបរមា ១៥ ឆ្នាំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

កូដណែនាំ 91815366

· 07-02

👌👌

អូនតា លេខកូដ63230368

· 07-01

👌👌

សហ្វីយ៉ា កំពូលស្នេហ៍

· 07-01

😯😯😯

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់