បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-01

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានអ្នកណាមើលងាយកម្ពុជាបាននោះទេ

#ហ៊ុន ម៉ាណែត# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #សេដ្ឋកិច្ចកម្ពុជា# #ព័ត៌មានសង្គម# #ឡូនេសាទ#

2321

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រទេសខ្លះចង់មើលងាយកម្ពុជា រកវិធីសាស្រ្ដបិទទីផ្សារកម្ពុជា ប៉ុន្ដែចុងក្រោយបិទស្លាប់ខ្លួនឯង ដូច្នេះកុំភ្លេចប្រទេសខ្លះសេដ្ឋកិច្ចរាប់ពាន់លានដុល្លារតែជាលុយរបស់ពលរដ្ឋខ្មែរទេណា។នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ក៏ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀង។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសាទរពីការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជាបានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ។ ហើយសម្ដេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីជលផលត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្ដី និងអនុម័តពីរដ្ឋសភានាពេលកន្លងទៅផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 07-02

👍👍

សហ្វីយ៉ា កំពូលស្នេហ៍

· 07-01

😯😯😯

  • 1
ទៅកាន់