
TNAOT News
· 07-01
ឃាត់ខ្លួនបុរសម្នាក់ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន
#NEW NEWS# #ឆបោក# #សង្គម# #ព័ត៌មានសង្គម# #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា#
2396
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)