
TNAOT News
· 07-01
កម្មករជាច្រើននាក់បានរងរបួស បាត់ខ្លួន និងស្លាប់ ក្នុងហេតុការណ៍ឆេះរោងចក្រផលិតក្រដាស់ជូតមាត់នៅប្រទេសថៃ
#រងរបួស# #ប្រទេសថៃ# #កម្មករ# #NEW NEWS# #ព័ត៌មាន# #រោងចក្រផលិតក្រដាស់ជូតមាត់# #ព័ត៍មានអន្តរជាតិ#
2187
អគ្គិភ័យដ៏ធំមួយនៅរោងចក្រផលិតក្រដាស់ជូតមាត់មួយកន្លែង ក្នុងតំបន់ឧស្សាហកម្ម Hemaraj ស្រុក Nong Khae ខេត្ត Saraburi ប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់កាលពីរសៀលថ្ងៃច័ន្ទ និងបានបំផ្លាញឃ្លាំងស្ទើរតែទាំងស្រុង។ ក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមដាក់ពង្រាយរថយន្តទឹក និងរថយន្តពន្លត់អគ្គីភ័យ ដើម្បីពន្លត់ភ្លើង ប៉ុន្តែដោយសារតែវាជារោងចក្រផលិតក្រដាស់ជូតមាត់ ទើបវាឆេះរីករាលដាលយ៉ាងលឿន។ ក្រុមជួយសង្គ្រោះ បានរកឃើញសពចំនួន៨នាក់ ខណៈមនុស្ស ២នាក់បន្តបាត់ខ្លូន នៅក្នុងហេតុការណ៍អគ្គិភ័យឆេះរោងចក្រផលិតក្រដាសជូតមាត់នេះ។
អភិបាលខេត្ត Saraburi លោក Bancha Chaowarin ដែលមានវត្តមាននៅកន្លែងកើតហេតុបាននិយាយថា ពួកគេជាបុគ្គលិកដែលធ្វើការនៅជាន់ទី២ និងជាន់ទី 3 នៃរោងចក្រ ហើយមិនអាចជម្លៀសចេញទាន់ពេល អំឡុងពេលដែលភ្លើងបានឆាបឆេះ។ រថយន្តពន្លត់អគ្គិភ័យជាង៥០គ្រឿងត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ហើយភ្លើងអាចគ្រប់គ្រងបានទាំងស្រុងត្រឹមម៉ោង១០យប់នៅថ្ងៃដដែល។
ក្រុមរុករក និងជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន ប៉ុន្តែមិនអាចចូលទៅក្នុងតំបន់មួយចំនួនបានទេ ដោយសាររចនាសម្ព័ន្ធមួយចំនួនបានដួលរលំ។ ដោយឡែកគេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងងនៅឡើយទេ ដោយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជំងឺរើម និងគ្រោះថ្នាក់៣យ៉ាងដែលអ្នកមិនដឹង

រយៈពេលជិត១០ឆ្នាំ AEA បានផ្ដល់កង់ប្រមាណជាង២៥ ០០០ គ្រឿង ជូនកុមារងាយរងគ្រោះ និងក្រីក្រ នៅទូទាំងរាជធានី-ខេត្ត

ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?

ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះមហាក្សត្រ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំង២

យោបល់ទាំងអស់ (0)