
TNAOT News
· 07-02
ឈាមស្រែកស្បែកហៅ! ប្រើរយៈពេល ១ថ្ងៃ សមត្ថកិច្ចបំបែកសំណុំរឿងករណីហិង្សាបណ្តាលអោយជនរងគ្រោះស្លាប់
#NEW NEWS# #ករណីឃាតកម្ម# #ខណ្ឌសែនសុខ# #សង្គម# #ព័ត៌មានសង្គម#
2154
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បើកការស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ករណីហិង្សាបណ្តាលអោយជនរងគ្រោះស្លាប់នៅចំណុច មុខពេទ្យធ្មេញ យីហោរឃ្វីន ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ ក្រាំង់ធ្នង់ ខណ្ឌសែនសុខ។
សពជនរងគ្រោះឈ្មោះ សុខ ភារ៉ាត់ ហៅធ្មេញ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ ជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
១/ជនសង្ស័យ ឈ្មោះ សុខ ផល្លា ហៅ បឿត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ឃាត់ខ្លួននៅចំណុចតាមផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន) ។
២/ជនសង្ស័យ ឈ្មោះ ឈន សុខភា ហៅ ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ឃាត់នៅចំណុច ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចយកមកសាកសួរនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីបន្តនិតិវិធីតាមច្បាប់ផងដែរ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី នាំគ្នាដើរដង្ហែក្បួនតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប

ការតស៊ូ បង្កើតផ្លូវទៅកាន់ការសម្រេចចិត្ត

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនឹងកើតឡើងជាថ្មីពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា

យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 07-02
ដាច់ចិត្តសម្លាប់គ្នាទៅរួចដែរ។
- 1
ទៅកាន់