
TNAOT News
· 07-02
លោក PeyPey Dy ស្នើសុំពលរដ្ឋខ្មែររួបរួមកម្លាំងសាមគ្គីដើម្បីឱ្យសត្វដំរី ឡាក់គី បានជួបម្ចាស់មើលថែវាវិញ
#PeyPey Dy# #ទ្រី ស៊ីថេង# #NEW NEWS# #សត្វដំរី# #សង្គម# #ព័ត៌មានសង្គម#
2506
លោក PeyPey Dy អ្នកផលិតមាតិកាបែបកំប្លែង និងជាម្ចាស់ហាងបុកល្ហុង ក៏ដូចជាហាងកាហ្វេដ៏ល្បីមួយរូបនៅកម្ពុជា បានបង្ហោះសំណេរមួយ ដោយបានទទូចស្នើសុំដល់បងប្អូនខ្មែរទាំងអស់ជួយរួបរួមជាសម្លេង និងកម្លាំងសាមគ្គី ដើម្បីមានដំណោះស្រាយ ឲ្យសត្វដំរីកម្សត់ ឡាក់គី ទទួលបានលោក ទ្រី ស៊ីថេង ដែលអ្នកមើលថែដ៏ល្អមកវិញ។
នេះបើយោងតាមការបង្ហោះសំណេររបស់ លោក PeyPey Dy បានបង្ហាញពីអាមរ្មណ៍បែបនេះថា៖ «ពួកយើងសុទ្ធតែមានគោលបំណងតែមួយគឺចង់ឃើញសត្វទាំងអស់ទទួលបានជម្រក មានអាហារគ្រប់គ្រាន់ និងទទួលបានការស្រលាញ់ យ៉ាងណាមិញ វីដេអូដែលពួកយើងបានឃើញនោះ យើងក៏ប្រាកដក្នុងចិត្ត និងទទួលដឹងថា សត្វដំរី(Lucky)ក៏មានក្តីស្រលាញ់ចំពោះលោកពូដូចគ្នា ហើយរឹតតែមិនចង់បែកពីលោកពូទាល់តែសោះ»
លោកក៏បានបន្តទៀតថា៖ «ខ្ញុំជឿថា យើងទាំងអស់គ្នាក៏អាចក្លាយជាសម្លេងនិងកម្លាំងមួយដើម្បីមានដំណោះស្រាយ និងការយោគយល់ សូមឱ្យលោកពូត្រឡប់មកមើលថែLuckyវិញ មិនមែនដើម្បីតួនាទីតែដោយក្តីស្រលាញ់ដូចដែលគ្រប់គ្នាបានឃើញ»។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីឃើញវីដេអូឃ្លីបដ៏រំជួលចិត្តមួយនេះមានការចែករំលែកច្រើនពេញបណ្ដាញសង្គម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសនឹងទទួលជួបលោក ទ្រី ស៊ីថេង (អ្នកមើលថែ សត្វដំរី ឡាក់គី) នាថ្ងៃស្អែក ទី៣ ខែកក្កដា ដើម្បីជួយរកដំណោះស្រាយផងដែរ៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)