បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-02

មន្ទីរពេទ្យគន្ធបុប្ជា ជួយសង្រ្គោះវះកាត់ទារកភ្លោះអាយុ ៣ខែ មានជំងឺត្បៀតសរសៃឈាមក្រហមបេះដូងធ្ងន់ធ្ងរ និងសួតដោយជោគជ័យ

#ទារកភ្លោះ# #NEW NEWS# #មន្ទីរពេទ្យគន្ធបុប្ផា# #សង្គម# #ព័ត៌មានសង្គម#

2205

កូនភ្លោះមានអាយុ ៣ខែ មកពីខេត្តកំពង់ស្ពឺមានជំងឺត្បៀតសរសៃឈាមក្រហមបេះដូងយ៉ាងធ្ងន់ធ្ងរ និងមានសួតតែម្ខាងពីកំណើត ត្រូវបានមន្ទីរពេទ្យគន្ធបុប្ជា ជួយសង្រ្គោះវះកាត់ដោយជោគជ័យ។

នេះបើយោងតាមការចុះផ្សាយក្នុងផេកផ្លូវការ Dr. Beat Richner បានឲ្យដឹងថា៖«ទារកអាយុ ៣ខែ ជាកូនភ្លោះ មកពីខេត្តកំពង់ស្ពឺមានជំងឺត្បៀតសរសៃឈាមក្រហមបេះដូងយ៉ាងធ្ងន់ធ្ងរ និងមានសួតតែម្ខាងពីកំណើត បណ្ដាលឲ្យពិបាកដកដង្ហើមនិងត្រូវការវះកាត់កែតម្រូវឡើងវិញដើម្បីសង្គ្រោះជីវិត ដោយពួកគេត្រូវបានថែទាំព្យាបាលសង្រ្គោះ និងឆ្លងកាត់ការវះកាត់យ៉ាងស្មុគ្រស្មាញ រយៈពេល២០ថ្ងៃ ក្រោយការវះកាត់ជោគជ័យនិងព្យាបាលយ៉ាងលំបាក មកទល់ពេលនេះទារកនោះបានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម រស់នៅជួបជុំបងប្អូនភ្លោះ និងមានសុខភាពល្អ»។

ជុំវិញលើការព្យាបាលករណីដ៏លំបាកនេះមហាជនជាច្រើនបានសម្ដែងការកោតសរសើរនិងអរគុណ ដល់ក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់ និងក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្រ្គោះជីវិតមួយទារកនេះទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជាទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការើសអើងនោះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស