បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-03

ស្លាប់៣នាក់ និងបាត់ខ្លួន៥៨នាក់ ក្រោយកប៉ាល់ទេសចរណ៍មួយគ្រឿងលិចនៅកោះបាលី

#កោះបាលី# #NEW NEWS# #ព័ត៌មាន# #កប៉ាល់ទេសចរណ៍# #ប្រទេសឥណ្ឌូណេស៊ី# #ព័ត៍មានអន្តរជាតិ# #សមុទ្រ#

2640

មនុស្ស ៣នាក់បានស្លាប់ និង៥៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរឈើមួយគ្រឿងត្រូវបានក្រឡាប់នៅក្បែរកោះបាលី របស់ប្រទេសឥណ្ឌូណេស៊ី នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃពុធ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជួយសង្គ្រោះជាន់ខ្ពស់ នៅថ្ងៃព្រហស្បតិ៍នេះ។លោក I Nyoman Sidakarya ប្រធានការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះនៅកោះបាលី បាននិយាយថា «មនុស្ស​ ៣​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ ហើយ​ ៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​។ កប៉ាល់នោះមានអ្នកដំណើរសរុបចំនួន ៥៣នាក់ និងសមាជិកនាវិក ១២នាក់។ នាវាដែលបានលិចនោះមានឈ្មោះថា Tunu Pratama Jaya Penumpang Motor ត្រូវបានវាយប្រហារដោយរលកដ៏ធំ ខណៈពេលដែលកំពុងធ្វើដំណើរតាមព្រំដែនសមុទ្ររវាងកោះ Bali និង East Java»។បច្ចុប្បន្ន ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ដោយមានការចូលរួមពីក្រុមមកពីកោះបាលី និងជ្វាខាងកើត។ ក្នុងប្រតិបត្តិការនេះមានអ្នកជួយសង្គ្រោះសរុបចំនួន ៣៥នាក់មកពីកោះបាលី ត្រូវបានដាក់ពង្រាយ រួមជាមួយនឹងនាវាជួយសង្គ្រោះ និងទូកកៅស៊ូផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 07-03

🙏🙏🙏

  • 1
ទៅកាន់

ការណែនាំពិសេស