
TNAOT News
· 07-03
ភរិយាតារាចម្រៀង ជា សុជាតិ ចេញបកស្រាយពីហេតុផលដែលបានបង្ហោះសារខឹងសម្បាអ្នកបបួលប្ដីផឹក
#ជា សុជាតិ# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#
2923
នាពេលថ្មីៗមហាជនអ្នកលេងបណ្ដាញសង្គមកំពុងតែផ្ទុះការប្រតិកម្មខ្លាំងនៅ Status របស់ភរិយា តារាចម្រៀង ជា សុជាតិ ដែលបានផុសប្រើពាក្យមិនសមរម្យដោយសារតែខឹងសម្បាអ្នកបបួលប្ដីរបស់ខ្លួនផឹកស៊ី ក្នុងនោះក៏មានមហាជនជាច្រើនបានចូលទៅខមិនបញ្ចេញមតិយ៉ាងច្រើនហូរហែរមានទាំងមតិពេញចិត្ត និងរិះគន់ថាហេតុអ្វីបានជាបិទសិទ្ធប្ដីយ៉ាងនេះ។
យ៉ាងណាមិញក្រោយមានការវែកញែកច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម ភរិយាលោក សុជាតិ ក៏បានបង្ហោះសំណេរមួយទាំងយប់បកស្រាយឲ្យអស់សេចក្ដីជុំវិញការដែលនាងបានខឹងសម្បារខ្លាំងពេលមានអ្នកបបួលប្ដីរបស់ខ្លួនដើរផឹកស៊ី អ្នកនាង រឹម លក្ម្សី បានបង្ហោះសារយ៉ាងវែងអន្លាយរៀបរាប់គ្មានសល់បែបនេះថា៖ «មូលហេតុដែលនាងហាមមិនឲ្យប្ដីទៅផឹកដោយសារតែប្ដីខ្លួនធ្លាប់មានជម្ងឺផ្លូវចិត្តមួយប្រភេទហៅថា PTSD ជម្ងឺនេះធ្វើអោយគាត់ធ្លាក់ខ្លួន នាងចាប់ផ្តើមចូលទៅជួយគាត់អោយចេញផុតពីជម្ងឺនេះគឺគាត់ជាមនុស្សញៀនស្រា ញៀនបារី និងមានរឿងជាច្រើនទៀតដែលមិនអាចនិយាយបាន ធ្លាប់តែមួយខែរកបានរាប់ម៉ឺនដុល្លាតែបែជាអត់មានសល់លុយនៅខ្លួនទេ ហើយនៅជំពាក់គេជុំខ្លួនទៀត។ ហើយរយៈពេលកន្លងមកដែលបាត់មុខស្វាមីនាងពីសិល្បៈក៏ដោយសារតែជម្ងឺនេះ ធ្វើឲ្យគាត់អត់ញាំបាយញាំទឹក គិតតែពីផឹកនិងជក់បារីលែងខ្វល់ការងារអ្វីទាំងអស់»។
អ្នកនាង រឹម លក្ម្សី បានបន្តទៀតថា៖ «ស្វាមីនាងនៅពេលសារជាតិស្រវឹងចូលខ្លួន គឺគាត់ក្លាយជាមនុស្ស ២នាក់ផ្សេងគ្នា ក្លាយជាមនុស្សឆេវឆាវ ស្រែកឡូឡា បោកប្រាស់របស់របរក្នុងផ្ទះ និយាយផ្តេសផ្តាសមិនដឹងរឿង ជេរគេជេរឯង និងមានរឿងជាច្រើនដែរខ្ញុំមិនអាចនិយាយបាន ហើយក្រោយពេលស្វាងមកវិញគឺគាត់អត់ដឹងខ្លួនថាខ្លួនបានធ្វើអ្វីនិយាយអ្វីពេលស្រវឹងទេ ខណៈពេលដែលគាត់ធ្លាក់ខ្លួនខ្លាំងបំផុត រហូតដល់លែងចង់រស់ម្តងៗ គឺគ្មានអ្នកណាឈឺឆ្អើលជួយគាត់ទេ មិត្តភក្ត ទាំងមនុស្សជុំវិញខ្លួនគាត់ និងមនុស្សដែលគាត់ស្រឡាញ់គ្នា6-7ឆ្នាំក៏ទៅចោលគាត់ដែរ។ អាចថាខ្ញុំចិត្តចង្អៀតរឹតបន្តឹងប្តី? ចុះបើមានរឿងអាក្រក់កើតឡើងលើប្តីខ្ញុំអ្នកណាទទួលខុសត្រូវ? អ្នកដែលហៅគាត់ទទួលខុសត្រូវមែន? ជាចុងក្រោយនាងលើកពាក្យមួយឃ្លាយ៉ាងមានអត្ថន័យថា៖ «ជេ ស្តី ថាខ្ញុំចុះ មិនអីទេព្រោះអ្វីដែលខ្ញុំធ្វើគឺដើម្បីប្តីខ្ញុំតែប៉ុណ្ណឹង»៕ អត្ថបទដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)