
TNAOT News
· 07-03
កម្ពុជា ទទួលបានជំនួយពីជប៉ុនជាង ២លានដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស
#ប្រទេសកម្ពុជា# #ប្រទេសជប៉ុន# #ជំនួយឥតសំណង# #NEW NEWS# #ជំនាញធនធានមនុស្ស# #សង្គម# #ព័ត៌មានសង្គម#
2510
នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO - Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹក ប្រាក់ចំនួន ៤៤២.០០០.០០០ យ៉េន (ប្រមាណ ២.៩៤៧.០០០ ដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ជំនួយឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ជប៉ុន ក្នុងការជំរុញការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន។
គួរបញ្ជាក់ផងដែរថា ជប៉ុន ជាដៃគូមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលបានជួយកម្ពុជាតាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចរចា បង្កើតរាជរដ្ឋាភិបាល ក៏ដូចជា ការកសាងប្រទេសនៅក្រោយសង្រ្គាម និងក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)
គ្មានយោបល់