បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-03

តារាចម្រៀងជើងចាស់ សុះ ម៉ាច ស៊យធំជួបគ្រោះថ្នាក់ចរាចរណ៍សងគេជាង ១ពាន់ដុល្លារ

#NEW NEWS# #​សុះ ម៉ាច# #គ្រោះថ្នាក់ចរាចរណ៍# #កម្សាន្ត# #តារាខ្មែរ#

2803

តារាចម្រៀងជើងចាស់ លោក សុះ ម៉ាច បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអាធាត្រឈានចូលថ្ងៃទី០២ ខែកក្កដា​ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខណ្ឌព្រែកព្នៅ ដោយរថយន្តរបស់លោកត្រូវបានម៉ូតូ ១គ្រឿង ជិះមកបុកពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ តែអ្វីដែលធ្វើឲ្យមហាជពេញចិត្តនិងស្ញប់ស្ញែងនោះគឺទឹកចិត្ត លោក សុះ ម៉ាច​ មិនទាមទាររកខុសត្រូវភ្លាមៗនោះឡើយ សំខាន់លោកក្នាស់ក្នែងជួយសង្រ្គោះមនុស្សសិន។

យ៉ាងណាមិញបន្ទាប់ពីបានដោះស្រាយរួចរាល់ លោក សុះ ម៉ាច ក៏បានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងមិនអស់ចិត្តបែបនេះថា៖ «ថ្ងៃ២ កក្កដា ម៉ោង១រំលងអាធ្រាតនោះណា ស៊យមហា អ្នកដំណើរ២អង្គា យាត្រាម៉ូតូ បុករថយន្តខ្ញុំដែលបត់ក្រោយជិតផុត កណ្តាលភ្លៀងខ្លាំងយ៉ាងងងឹត មើលផ្លូវស្ទើរតែមិនឃើញ។ពុំដឹងថាម៉ូតូបុកក្បាលឡានខាងស្តាំនោះទេស្មានតែខ្ញុំបត់បុកចិញ្ចើមផ្លូវ ឆ្ងល់រហូតឥឡូវ ហេតុអីក៏មានម៉ូតូមកបុកទៅកើត បើឃើញភ្លើងម៉ូតូបន្តិចក៏អស់ចិត្តដែរ តើគាត់បើកល្បឿនប៉ុន្មាន?ខ្ញុំសូមអរគុណដល់សមត្ថកិច្ចចរាចរណ៍ខណ្ឌព្រែកព្នៅដែលផ្តល់ការដោះស្រាយរកយុត្តិធម៌ឲ្យទាំងសងខាង ។ខែនេះ ខំច្រៀងផងបង្រៀនផង យកមកសងគេអស់គ្មានសល់កុំតែបានមិត្តសម្លាញ់សេងហាក់ សម្លាញ់សុផល និងស៊្រុនជួយដែរកុំអីចប់សងគេមិនគ្រប់នោះទេ អស់ជាង១០០០$។គេបុកហើយសងគេទៀត មើលព័ត៌មានគេថាខ្ញុំបត់អត់សុីញ៉ូ បើបត់ឆ្វេងសុីញ៉ូឆ្វេង តើឲ្យសុីញ៉ូស្តាំឬយ៉ាងម៉េច?នេះហើយការដែលយកបេះដូងអាណិតគេ។ពិបាកណាស់បើកបរសព្វថ្ងៃយើងប្រយ័ត្នតែគេមិនប្រយ័ត្ន ដល់ពេលអស់លុយរលីងទៅស្រាលខ្លួនហ្ម៎ង!»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 07-03

😯😯

  • 1
ទៅកាន់