បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-03

ចូលរួមសោកស្តាយ! ខ្សែប្រយុទ្ធរបស់ Liverpool Diogo Jota និងបងប្រុសបាត់បង់ជីវិត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅអេស្ប៉ាញ

#NEW NEWS# #ព័ត៌មាន# #ចូលរួមសោកស្តាយផង# #Diogo Jota# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៍មានអន្តរជាតិ# #ក្លឹប Liverpool#

2589

យោងតាម Marca បានឲ្យដឹងថា កីឡាករ Jota និងបងប្រុសរបស់គាត់ឈ្មោះ Andre ដែលជាកីឡាករបាល់ទាត់អាជីព ទាំងពីរនាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Zamora កំឡុងពេលវិស្សមកាលរបស់កីឡាករក្រុម Anfield នៅពេលដែលរថយន្តដែលពួកគេកំពុងធ្វើដំណើរបានចេញពីផ្លូវក្នុងទីក្រុង Zamora ភាគខាងលិចនៃប្រទេសអេស្ប៉ាញនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។


សាក្សីដែលបានទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់របស់ប្រទេសអេស្បាញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានឃើញរថយន្តបានផ្ទុះឆេះ ដែលភ្លើងឆេះរាលដាលខ្លាំងរហូតឆេះរាលដាលដល់រុក្ខជាតិ ស្មៅ និងដើមឈើដែលនៅជិតរថយន្តនោះផងដែរ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោករបស់កីឡាករររូបនេះរន្ធត់នឹកស្មានមិនដល់ និងសោកស្តាយចំពោះការបាត់បង់កីឡាករក្នុងចិត្តរបស់ខ្លួន។ ហើយអ្វីដែលកាន់តែរន្ធត់ចិត្តនោះ គឺកីឡាករDiogo Jota ទើបតែបានរៀបការជាមួយមិត្តស្រីដែលស្រឡាញ់គ្នាយូរឆ្នាំកាលពីសប្តាហ៍មុន ដែលគាត់មានកូនតូចៗចំនួន ៣ នាក់ផងដែរ។


គួររំលឹកផងដែរថា Diogo José Teixeira da Silva ដែលគេស្គាល់ថា Diogo Jota វ័យ ២៨ ឆ្នាំបានចូលរួមជាមួយក្លឹប Liverpool ពី Wolves ក្នុងឆ្នាំ ២០២០ គឺជាកីឡាករបាល់ទាត់អាជីពព័រទុយហ្គាល់ ដែលលេងជាខ្សែប្រយុទ្ធជួរមុខ ឬខ្សែបម្រើស្លាបឆ្វេងសម្រាប់ក្លឹប Liverpool និងក្រុមជម្រើសជាតិព័រទុយហ្គាល់។ Jota ត្រូវបានគេស្គាល់មានជំនាញក្នុងការគ្រប់គ្រងបាល់ពេលកំពុងរត់ ជាពិសេសនៅពេលលេងប្រយុទ្ធនៅលើទីលានប្រកួតកន្លងមក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

Luis Kom

· 07-04

🥲🥲

សហ្វីយ៉ា កំពូលស្នេហ៍

· 07-03

ចូលរួមរំលែកទុក្ខផង។

  • 1
ទៅកាន់