TNAOT News

· 07-06

ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង បំភ្លឺជុំវិញករណីបង្កៃគ្រាប់បែកមុខហាង

#NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម# #គ្រាប់បែក#

4653

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បាន​ចេញសេចក្តីបំភ្លឺព័ត៌មាន ជម្រាបដល់សាធារណជនឲ្យបានជ្រាបថា កាលពីវេលាម៉ោង១៣និង០០នាទីថ្ងៃទី ៥ខែ​ កក្កដា​ឆ្នាំ២០២៥​ ប្រជាពលរដ្ឋឈ្មោះវង្ស​ ផា​ ណា ភេទស្រីអាយុ៤១ឆ្នាំរស់នៅក្រុមទី១៤ភូមិភ្នសំពៅលិច​ឃុំភ្នំសំពៅ​ ស្រុកបាណន់​ បានរាយការ​ណ៍មកសមត្ថកិ ច្ចនគរ​បាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅ​ ថាប្រទះឃេីញគ្រា-ប់បែ-កមួយស្ថិតនៅកន្លែងតូបលក់ដូររបស់ខ្លួន។ 

ទទួលបានព័ត៌មាននេះ​ តាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សមត្ថកិច្ចនគរបាលស្រុកបាណន់ដែលមានលោកវរសេនី​យ៍​ទោ​ ហេង​ បារាំង​ ជាអធិការនគរ បាលស្រុកដឹកនាំកម្លាំងរួមសហការជាមួយមន្រ្តីជំនាញ​អង្គភាពស៊ីម៉ាក់ CMAC ធ្វេីការត្រួតពិនិត្យនិងវាយតម្លៃសន្និដ្ឋានថា៖

១-​សំបកគ្រាប់នេះគឺជាប្រភេទគ្រាប់-បែ-កដៃ ក្រឡាទៀប F1 ផលិតនៅអតីតសហភាពសូវៀតដែលមានសភាពច្រេះចាប់ខ្លាំង គ្មានជាតិរំសេវ គ្មានគីបបំបែក ខូចគុណភាពទាំងស្រុងហេីយ​ ។

២-សំបកគ្រាប់នេះមិនមានឥទ្ធិពល នាំទៅដល់ការផ្ទុះបាននោះទេ​ វាជាយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាម។ 

៣-ស្ថានភាពសំបកគ្រាប់នេះស្ថិតនៅលើដី គ្មានតំណរភ្ជាប់ណាមួយ ដែលអាចបង្កការផ្ទះ ហើយក៏មិនមែនជា ស្ថាន​ភាព ដាក់​(បង្កៃ)ដើម្បីបំផ្ទុះនោះទេ។

៤-អាចមានមនុស្សយកសំបកគ្រាប់នេះទៅបោះនៅទីនោះក្នុងហេតុផលឬចេតនាណាមួយ។ 

នៅក្រោយពេលពិនិត្យមន្រ្តីអង្គភាព​ស៊ីម៉ាក់​CMA​C​បានយកសំបកគ្រាប់នេះទៅរក្សាទុកហេីយ ប៉ុន្តែសមត្ថកិច្ចនគរបាលបានបន្តសាកសួរស្រាវ​ជ្រាវ​ស្វែងរកប្រភពដែលនាំយកវត្ថុនេះមកកាន់ទីតាំងខាងលេី។ 

ដូចបានជម្រាបជូនខាងលេី​សូមសា ធារណជន​អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស