បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-07

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង០២នាក់ ឱ្យបញ្ឈប់ការបង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង# #បង្ហោះម៉ូតូ#

2476

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៥:១៥នាទី កម្លាំងផ្នែកជំនាញ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទទួលពត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្រុមក្មេងទំនើង (បង្ហោះម៉ូតូ) ពេញលើដងផ្លូវ ដែលបង្ករឲ្យមានភាពអាណាធិបតេយ្យ នៅចំណុចភូមិអូរត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 

ក្រោយទទួលបានពត៌មានភ្លាមៗ កម្លាំងផ្នែកជំនាញ បានធ្វើការចុះបង្រ្កាបករណីក្រុមក្មេងទំនើង (បង្ហោះម៉ូតូ) ឃាត់ខ្លួនបានក្មេងទំនើងចំនួន ០២នាក់ និងម៉ូតូ០១គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន៖ 

១-ឈ្មោះ រ៉ន ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរ សិស្ស (អ្នកបើកបរម៉ូតូបង្ហោះ) 

០២-ឈ្មោះ ហឿន ចាន់នាង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរ កម្មករ (អ្នកជិះពីក្រោយ) ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើកិច្ចសន្យា លើក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០២នាក់ និងបានធ្វើការអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដើម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូចំនួន០១គ្រឿងរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

សហ្វីយ៉ា កំពូលស្នេហ៍

· 07-07

😯😯😯

  • 1
ទៅកាន់