បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-07

ក្រសួងប្រៃសណីយ៍ ច្រានចោលការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាពឹងក្រុម Hacker កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ

#NEW NEWS# #សង្គម# #ព័ត៌មានក្លែងក្លាយ# #ព័ត៌មានសង្គម# #ក្រសួងប្រៃសណីយ៍#

2354

នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត លើបណ្តាញសង្គម ដោយបានសង្កេតឃើញមានការផ្សព្វផ្សាយ ព័ត៌មាននៅថៃ ដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក្រសួងយល់ឃើញថា ការចោទប្រកាន់នេះ ជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។

ផ្ទុយទៅវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសង្កេតឃើញថា ក្រុមចោរបច្ចេកវិទ្យា (Hacker) ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រ មកលើប្រព័ន្ធអនឡាញ របស់រដ្ឋាភិបាលកម្ពុជាស្ទើរ តែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះពាល់តិចតួច។

អាស្រ័យដូចការជម្រាបជូនខាងលើក្រសួងសូមអំពាវនាវសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

សហ្វីយ៉ា កំពូលស្នេហ៍

· 07-07

😯😯😯

  • 1
ទៅកាន់