
Cambo-China
· 07-07
អ្នកវិនិយោគចិនបោះទុន ៥០០លានដុល្លា ដើម្បីផលិតបន្ទះសឡា នៅខេត្តកំពង់ស្ពឺ
#អ្នកវិនិយោគចិន# #ខេត្តកំពង់ស្ពឺ# #សង្គម# #ជនជាតិចិន# #ព័ត៌មានសង្គម# #CAMBO-CHINA# #សឡា#
2781
ក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. and its subsidiaries បោះទុនវិនិយោគប្រមាណ ៥០០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សឡា)នៅក្នុងខេត្តកំពង់ស្ពឺ ដែលនិងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ លើផ្ទៃដីប្រមាណជិត៦០០ហិកតា។នេះបើតាមអត្ថន័យក្នុងការលើកឡើងរវាង ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអ្នកវិនិយោគជនជាតិចិន លោក Si Juchen តំណាងក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. and its subsidiaries។
លោក Si Juchen បានឲ្យដឹងថា «នៅពេលដែលរោងចក្រចាប់ដំណើរការ និងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ ក្នុងរង្វង់ពី ១៥០០នាក់ ទៅ៣០០០នាក់»។
ក្នុងជំនួបនោះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទុះហឹងចំពោះការវិនិយោគលើផ្នែកថាមពលកកើតឡើងវិញតែមួយគត់នៅក្នុងខេត្តកំពង់ស្ពឺ និងបានសន្យាផ្តល់ការគាំទ្រ សម្របសម្រួលគ្រប់បែបយ៉ាងចំពោះផ្នែកច្បាប់និងនីតិវិធីផ្សេងៗដើម្បីឱ្យដំណើរការនៃរោងចក្រនេះប្រព្រឹត្តិបានរលូន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណ២៤៤២រោងចក្រ សហគ្រាស ក្នុងនោះមានអ្នកវិនិយោគប្រមាណជាង៩០%ជាជនជាតិចិនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន

ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា

【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង

គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា

ការណែនាំពិសេស
ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក

ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥

អ្នកសារព័ត៌មានម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរ៉ុម៉កដឹកផ្លែឈើ បណ្ដាលឲ្យស្លាប់

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

យោបល់ទាំងអស់ (0)
គ្មានយោបល់