
TNAOT News
· 07-08
លោកTrump សម្រេចយកពន្ធគយ ៣៦%លើទំនិញកម្ពុជានាំចូលទៅសហរដ្ឋអាម៉េរិក
#ទំនិញ# #NEW NEWS# #សង្គម# #ពាណិជ្ជកម្មកម្ពុជា# #ពន្ធគយថ្មី# #សហរដ្ឋអាមេរិក# #ព័ត៌មានសង្គម#
3059
សហរដ្ឋអាមេរិក សម្រេចពន្ធគយបដិការលើទំនិញកម្ពុជានាំចូលទៅអាម៉េរិកចំនួន ៣៦% ជំនួស ៤៩% ដែលការអនុវត្តនឹងចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥តទៅ ដើម្បីធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មមានភាព "ទៅវិញទៅមក" និងដោះស្រាយឱនភាពពាណិជ្ជកម្មដ៏ធំ។
ជាក់ស្តែង រដ្ឋបាលលោក Trump បានផ្ញើលិខិតគិតពន្ធទៅប្រទសចំនួន១៤ មានដូចជា៖ ជប៉ុន ២៥%, កូរ៉េខាងត្បូង ២៥%, មីយ៉ាន់ម៉ា ៤០%, ឡាវ ៤០%, កម្ពុជា ៣៦%, ថៃ ៣៦%, បង់ក្លាដែស ៣៥%, ស៊ែប៊ី ៣៥%, ឥណ្ឌូនេស៊ី ៣២%, អាហ្វ្រិកខាងត្បូង ៣០%, បូស្នី និង ហឺហ្សេហ្គោវីណា ៣០%, កាហ្សាក់ស្ថាន ២៥%, ម៉ាឡេស៊ី ២៥% និងទុយនីស៊ី ២៥%។
ជាមួយគ្នានេះ លោក Trump បានបញ្ជាក់ថា ពន្ធគយទាំងនេះមានគោលបំណង ដើម្បីជំរុញការផលិតក្នុងស្រុក និងបង្កើនការងារនៅអាមេរិក។ ហើយអត្រាពន្ធទាំងនេះអាចនឹងត្រូវបានកាត់បន្ថយ ប្រសិនបើមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលមានលក្ខណៈអំណោយផលដល់សហរដ្ឋអាមេរិក ត្រូវបានសម្រេច។
ទោះបីជាយ៉ាងណាក៏ដោយ វិធានការទាំងនេះបានបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ អំពីសង្គ្រាមពាណិជ្ជកម្មដែលអាចនឹងកើតឡើង និងផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចពិភពលោកផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (8)
Sotheary Rin168
· 07-09
👍
អូនតា លេខកូដ63230368
· 07-09
👍👍
Davy192837
· 07-09
👌
Eang Phanut
· 07-09
👌
កូដណែនាំ 91815366
· 07-08
👌👌
សហ្វីយ៉ា កំពូលស្នេហ៍
· 07-08
😯😯😯
- 1
ទៅកាន់