បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-08

សារព័ត៌មានថៃ ចោទប្រកាន់កម្ពុជាថា លួចយកឈុតថៃ ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក

#ប្រទេសកម្ពុជា# #NEW NEWS# #សង្គម# #ពិធីមង្គលការប្រពៃណីខ្មែរ# #ឆ្នាំ២០២៦# #បេតិកភណ្ឌអរូបី# #ព័ត៌មានសង្គម#

2780

ក្នុងពេលថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍ថៃមួយ ដែលមានចំណងជើងថា AMARIN NEWS បានផ្សព្វផ្សាយព័ត៌មានក្រោមចំណងជើង «ខ្មែរយកឈុតមង្គលការ-ឈុតថៃ ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក» និងបានលើកឡើងថា ឈុតស្បៃខ្មែរ គឺដូចឈុតរបស់ខ្លួន ហើយចោទខ្មែរថា បានលួចបន្លំយកឈុតរបស់ថៃ ដាក់ចូលក្នុងអង្គការយូណេស្កូ។

ជាមួយគ្នានេះ សារព័ត៌មានថៃ និងមហាជនថៃ ក៏បានដាក់ជាចំណោទដល់រដ្ឋាភិបាលថៃ ព្រមទាំងក្រសួងវប្បធម៌ថៃ ឲ្យរួសរាន់ក្នុងការតវ៉ា ព្រោះខ្លាចវប្បធម៌ថៃ និងឈុតសម្លៀកបំពាក់ប្រពៃណីថៃត្រូវបានលួចបន្លំ។ ខណៈតាមរយៈព័ត៌មានប៉ុស្តិ៍លេខ៧ថៃ បានផ្សព្វផ្សាយអំពីគ្រូសិល្បៈដ៏ល្បីឈ្មោះម្នាក់ បានលើកឡើងថា សម្លៀកបំពាក់ខ្មែរទទួលឥទ្ធិពលពីថៃ បើខ្មែរចង់ដាក់បញ្ចូលទៅក្នុងយូណេស្កូ មិនត្រូវភ្លេចឲ្យក្រេឌីតម្ចាស់ដើមផង។

លើសពីនេះទៅទៀត តាមរយៈកិច្ចសម្ភាសន៍ក្នុងស្ថានីយទូរទស្សន៍ PPTV អ្នកសារព័ត៌មានផ្នែកយោធា ដ៏ល្បីរបស់ថៃ ដែលមានឈ្មោះថា នាងវាសនា បានផ្តល់ជាការណែនាំដល់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី អុងអ៊ីង ឲ្យធ្វើរឿងដាក់លិខិតតាមរយៈក្រសួងការបរទេសថៃ តវ៉ាកម្ពុជាដែលយកឈុតស្បៃថៃ ដាក់ក្នុងប្រពៃណីមង្គលការខ្មែរ ប្រសិនបើខ្មែរដាក់ក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូ នោះខ្មែរនឹងក្លាយជាម្ចាស់ឈុតថៃ ដែលប្រជាជនថៃ បានស្លៀកពាក់ជាយូរយារណាស់មកហើយ។

គួរបញ្ជាក់ផងដែរថា ពិធីមង្គលការប្រពៃណីខ្មែរ Traditional Khmer Wedding ដែលមានដើមកំណើតនៅដើមសតវត្ស៍ទី១ ដែលកើតចេញពីរឿងព្រេងនិទានខ្មែរ «រឿងព្រះថោងតោងស្បៃនាងនាគ» នឹងត្រូវបានអង្គការយូណេស្កូវិនិច្ឆ័យ ដើម្បីសម្រេចដាក់បញ្ចូលទៅ ក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅចុងឆ្នាំ២០២៦ខាងមុខនេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

អូនតា លេខកូដ63230368

· 07-08

😆😆

Yuu Hai

· 07-08

🙄🙄

កូដណែនាំ 91815366

· 07-08

😂

សហ្វីយ៉ា កំពូលស្នេហ៍

· 07-08

អាចោលសៀមដឹងអ្នកណាលួចអ្នកណា។

  • 1
ទៅកាន់