
TNAOT News
· 07-08
ប៉ូលិសថៃ ឆ្មក់ចូលបង្ក្រាបទីតាំងចំនួន ១៩កន្លែងរបស់អ្នកឧកញ៉ា កុក អាន
#កាស៊ីណូ# #ប្រទេសថៃ# #ប៉ូលិសថៃ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អង្គការឧក្រិដ្ឋកម្មឆ្លងដែន#
2604
អ្នកឧកញ៉ា កុក អាន ត្រូវបានគេស្គាល់ថា ជាអ្នកមានឥទ្ធិពល ដែលជាម្ចាស់ទីតាំងដ៏ធំមួយនៅប៉ោយប៉ែត ដែលជាប់ពាក់ព័ន្ធនឹងល្បែងអនឡាញ មជ្ឈមណ្ឌលហៅទូរស័ព្ទ (call center) ត្រូវបានប៉ូលិសថៃ ឆ្មក់ចូលក្នុងទីតាំង ១៩កន្លែង និងរឹបអូសបានរថយន្តទំនើបៗជាច្រើនគ្រឿង និងលុយប្រមាណ ២៧លានបាត នៅទីក្រុងបាងកក ខេត្ត Samut Prakan និងខេត្ត Chonburi ក្រោមប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែន និងលាងលុយកខ្វក់។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានថៃ Khoasod នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ទីតាំងសំខាន់មួយដែលត្រូវបានឆែកឆេរនោះគឺផ្ទះមួយកន្លែង ក្រោយដីកាវឆែកឆេររបស់តុលាការព្រហ្មទណ្ឌបានអនុវត្តដើម្បីស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort (អគារ ២៥ ជាន់ / អគារ ១៨ ជាន់ / មូលដ្ឋានមជ្ឈមណ្ឌលទូរស័ព្ទធំនៅក្រុងប៉ោយប៉ែត) ដែលចោទថាបានឆបោកប្រជាជនថៃនៅកម្ពុជា។
តាមការចុះផ្សាយដោយសារពត៌មានថៃដដែលបានឲ្យដឹងទៀតថា ការស្វែងរកនេះគឺជាលទ្ធផលនៃ CCIB លេខ 172/2568 ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលបានបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយដើម្បីស៊ើបអង្កេតករណីពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្ម។ ករណីទាំងនេះពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនដែលមានបុគ្គលដែលមានសញ្ជាតិច្រើន ដោយមានការបែងចែកការងារជារចនាសម្ព័ន្ធ។ មជ្ឈមណ្ឌលប្រតិបត្តិការត្រូវបានបង្កើតឡើងនៅទីតាំងផ្សេងៗក្នុងក្រុងប៉ោយប៉ែត ដូចជាអគារ ២៥ជាន់ អគារ ១៨ជាន់ អគារHISO និងកាស៊ីណូក្រោនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 07-08
😯😯😯😯
- 1
ទៅកាន់