
TNAOT News
· 07-08
មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» រងការចោទប្រកាន់ថាព្យាបាលទារកអាយុ ៨ខែ រហូតដល់ស្លាប់
#ហ៊ាង រតនា# #NEW NEWS# #សង្គម# #ទារកស្លាប់# #ព័ត៌មានសង្គម# #ជំងឺគ្រុនឈាម#
2595
អាណាព្យាបាលទារកអាយុ ៨ខែ បានប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីរកយុត្តិធម៌ ដោយគាត់បានបាត់បង់កូនប្រុសជាទីស្រលាញ់ និងបានចោទប្រកាន់មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ថាព្យាបាលកូនខ្លួនរហូតដល់ស្លាប់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យ ដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីពូបង្កើតរបស់ទារករងគ្រោះ បានឲ្យដឹងថា ទារកខាងលើនេះមានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីទារកក្តៅខ្លួន។
នៅពេលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ ស្ថានភាពទារកកាន់តែធ្ងន់ធ្ងរ លុះនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដោយសារស្ថានភាពធ្ងន់ធ្ងរជ្រុលហួសទៅហើយ គ្រូពេទ្យមិនអាចជួយបាន ហើយទារកក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង ៧៖៥០នាទីព្រឹក។
ក្រោយពីដឹងថា ក្មួយប្រុសជាទីស្រលាញ់របស់គាត់បានស្លាប់ ក៏បានស្រែកទ្រហោយំយ៉ាងខ្លាំង ហើយបានចោទប្រកាន់មកលើគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ថា មានការធ្វេសប្រហែសមិនយកចិត្តទុកដាក់ ទុកបណ្ដោយឲ្យកូនរបស់គាត់រហូតដល់ធ្ងន់ធ្ងរបាត់បង់ជីវិត ហើយបានប្តឹងសមត្ថកិច្ចក៏ដូចជាមន្រ្តីពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ ដើម្បីឲ្យជួយរកយុត្តិធម៌ជូនពួកគាត់។យ៉ាងណាមិញ ជុំវិញករណីនេះ យើងនៅមិនទាន់អាចសន្និដ្ឋានច្បាស់នៅឡើយថាមកពីការធ្វេសប្រហែស ឬយ៉ាងណា ខណៈ គ្រូពេទ្យ គ្លីនិកខាងលើបានឱ្យអ្នកសារព័ត៌មាន រង់ចាំមន្ត្រីជំនាញត្រួតពិនិត្យសិន បើសិនឪពុកម្ដាយ ឬអាណាព្យាបាលក្មេងយល់ថា ការព្យាបាលរបស់គ្រូពេទ្យមានបញ្ហា ឬមានការធ្វេសប្រហែស ក្រុមគ្រួសារអាចដាក់ពាក្យប្តឹងទៅតុលាការបានផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
អូនតា លេខកូដ63230368
· 07-12
😯😯
កូដណែនាំ 91815366
· 07-09
👍👍
Chen Lyhot 460633
· 07-08
👍👍
សហ្វីយ៉ា កំពូលស្នេហ៍
· 07-08
😯😯😯
- 1
ទៅកាន់