បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-08

យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ១០ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅ South Philadelphia សហរដ្ឋអាមេរិក

#រងរបួស# #ការបាញ់ប្រហារ# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#

3071

អាជ្ញាធរបាននិយាយថា មនុស្ស ៣ នាក់បានស្លាប់ និង១០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារកាលពីព្រឹកថ្ងៃច័ន្ទនៅក្នុងសង្កាត់ South Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

ស្នងការប៉ូលិស លោក Kevin Bethel បានប្រាប់អ្នកយកព័ត៌មានថា មនុស្សបីនាក់ដែលបានស្លាប់គឺជាមនុស្សធំ ហើយអ្នករបួសពីរនាក់ជាអនីតិជន។ លោកបាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងមុនម៉ោង ១ ទៀបភ្លឺម៉ោងក្នុងស្រុកនៅតាមដងផ្លូវលំនៅមួយកន្លែងក្នុងសង្កាត់ Grays Ferry ។

ប៉ូលិស​បាន​និយាយ​ថា មនុស្ស​ម្នាក់​ដែល​មាន​អាវុធ​មួយ​ដើម​ត្រូវ​បាន​ចាប់​ខ្លួន។ យ៉ាងណាមិញ គេ​នៅមិន​ទាន់​ដឹង​ថា តើមូលហេតុអ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នោះ​ទេដោយប៉ូលិសនឹងធ្វើការស៊ើបអង្កេតបន្ត។ ការបាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីការបាញ់ប្រហារផ្សេងទៀតនៅក្នុងទីក្រុង និងកន្លែងផ្សេងទៀតនៅជុំវិញសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុននៅថ្ងៃទី ៤ ខែកក្កដា។ អ្នក​ទាំង​នោះ​រួម​មាន​មនុស្ស​យ៉ាង​តិច ៨នាក់​ដែល​ត្រូវ​បាន​បាញ់​ប្រហារ​ដោយ​ការ​បាញ់​កាំភ្លើង​នៅ​ជិត​ក្លឹប​រាត្រី​មួយ​នៅ​ទីក្រុង Philadelphia ភាគខាង​ត្បូង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 07-09

😯😯

Hëńg Jìńg

· 07-08

hi

  • 1
ទៅកាន់

ការណែនាំពិសេស