
TNAOT News
· 07-09
ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារទូន្មានទៅកាន់អ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ!
#ប្រទេសជាតិ# #អ្នកនយោបាយ# #ប្រទេសថៃ# #ប្រធានព្រឹទ្ធសភា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
3326
វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វី ដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន។ នេះបើតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លើបណ្តាញសង្គមនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តមានប្រសាសន៍ថា «ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបខ្ញុំ ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។ គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»។
ជាមួយគ្នានេះ បើតាមលោកសាស្ត្រាចារ្យ វង្ស មករា អ្នកវិភាគសង្គម ក៏បានបង្ហាញថា ប្រទេសថៃ ផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ក្រោយការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA របស់ថៃដើម្បីវាស់ស្ទង់ពីទឹកចិត្តប្រជាជនរបស់ខ្លួនចំពោះសម្តេចតេជោ ដែលនេះគឺជាភស្តុតាងច្បាស់ក្រឡែតមួយដែលបញ្ជាក់ថា ប្រទេសថៃចាប់អារម្មណ៍ និងផ្តល់តម្លៃខ្លាំងបំផុត ចំពោះមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (7)
មិត្ត88474078
· 07-10
join
កូដណែនាំ 91815366
· 07-09
👍👍
KRIS CHAIYAPUM
· 07-09
ខ្ញុំគាំទ្រសម្តេចពុក🙏❤️
មិត្ត1000331113
· 07-09
Good luck
Sa ley Lun
· 07-09
join
Bro Sovng Khmer
· 07-09
Join
អូនតា លេខកូដ63230368
· 07-09
👍👍
- 1
ទៅកាន់