
TNAOT News
· 07-09
ប៉ូលិសឆ្មក់ចូលទីតាំងធំៗចំនួន ៣នៅហូជីមិញ រកឃើញត្រយ៉ូងចេករាប់រយគីឡូមានផ្ទុកសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាព
#NEW NEWS# #ព័ត៌មាន# #ហូជីមិញ# #សារធាតុគីមី# #ប៉ូលិស# #ត្រយ៉ូងចេក# #ព័ត៍មានអន្តរជាតិ#
2920
ប៉ូលិសទីក្រុងហូជីមិញ បានរកឃើញត្រយ៉ូងចេកដែលគេហាន់រួចរាប់រយគីឡូក្រាមត្រាំក្នុងសារធាតុ borax និងសារធាតុ bleaching ដែលជាសារធាតុគីមីធ្វើឱ្យបន្លែទាំងនេះនៅស្រស់ មានពណ៌ស ស្រួយ និងរក្សាទុកបានយូរ។
កាលពីថ្ងៃអាទិត្យ ប៉ូលិសបានរឹបអូសបានម្សៅក្រាមពណ៌សជាង ១១៥ គីឡូក្រាម និងម្សៅក្រាមគីមីរាប់សិបគីឡូក្រាមនៅទីតាំងធំៗចំនួនបី ដែលត្រៀមលក់នៅលើទីផ្សារពាសពេញទីក្រុងហូជីមិញ។ ប៉ូលិសបានឆ្មក់ចូលក្នុងពេលដំណាលគ្នានឹងកន្លែងទាំងបី ហើយបានរកឃើញត្រយ៉ូងចេកហាន់រួចជាច្រើនដែលត្រាំក្នុងធុងប្លាស្ទិកចំណុះ ២០០ លីត្រដែលលាយជាមួយសារធាតុគីមីពណ៌ស។ អាជីវកម្មនេះមិនបានចុះបញ្ជីទេ ហើយក៏មិនមានលិខិតបញ្ជាក់សុវត្ថិភាពអាហារដែរ។
គួរបញ្ជាក់ផងដែរថា នៅប្រទេសវៀតណាមការប្រើប្រាស់សារធាតុ borax ត្រូវបានហាមឃាត់ក្នុងការផលិត និងកែច្នៃអាហារ ដោយសារវាជាសារធាតុគីមីពុលដែលអាចប៉ះពាល់ដល់សុខភាពរយៈពេលវែង និងអាចនាំឱ្យថយចុះការយល់ដឹង។ លើសពីកម្រិតដែលអនុញ្ញាត សូដ្យូមមេតាប៊ីស៊ុលហ្វីតអាចបណ្តាលឱ្យមានរោគសញ្ញាចាប់ពីកម្រិតស្រាល (ឈឺពោះ រាគ ប្រតិកម្មអាលែហ្សី) រហូតដល់ធ្ងន់ធ្ងរ ដូចជាពិបាកដកដង្ហើម ហៀរសំបោរ ខូចថ្លើម និងតម្រងនោម និងរហូតដល់ស្លាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 07-11
😲😲
Luis Kom
· 07-09
😥
- 1
ទៅកាន់