បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-09

ទឹកចិត្តប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ចែកជូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន

#ប្រជាពលរដ្ឋខ្មែរ# #នំអន្សម# #បន្ទាត់ព្រំដែន# #NEW NEWS# #សង្គម# #ក្រុងសៀមរាប# #ព័ត៌មានសង្គម#

3188

ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាប បានរួមគ្នាវេចនំអន្សមចំនួន ៥០០នំ ដើម្បីយកទៅជូនដល់បងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។លោកស្រី ឈន សុគន្ធា តំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា ការដែលពួកគាត់រួមគ្នាវេចនំអន្សមនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់កងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាង ហើយក៏ដូចជាបញ្ជាក់ពីទឹកចិត្តរបស់ជនរួមជាតិ ខ្មែរជួយខ្មែរ ដែលជាការចូលរួមចំណែកលើកម្លាំងចិត្តក្នុងការការពារទឹកដី និងជាតិមាតុភូមិ។

លោកស្រី ឈន សុគន្ធា បានឱ្យដឹងទៀតថា ក្រៅពីនំអន្សម ៥០០នំ យើងក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដូចជាសាច់ជ្រូក ទឹកសុទ្ធ៣០០យួរ កាហ្វេ៣កេះ បន្លែគ្រប់មុខ និងថវិកាមួយចំនួន ដែលបានពីការឧបត្ថម្ភរបស់ ឧកញ៉ា លៀង ផន និងក្រុមគ្រួសារ ដែលនឹងយកទៅជូនបងប្អូនកងទ័ពយើង ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)