
TNAOT News
· 07-10
អតីតនាយករដ្ឋមន្ត្រីថៃ ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយសម្តេចតេជោ ហ៊ុន សែន
#អតីតនាយករដ្ឋមន្ត្រីថៃ# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា# #សង្គម# #សម្តេចតេជោ ហ៊ុនសែន# #ព័ត៌មានសង្គម#
4156
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានរឿងបែកធ្លាយសម្លេងរវាងសម្តេចតេជោ ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានធ្វើឱ្យរដ្ឋាភិបាលថៃធ្លាក់ក្នុងភាពចលាចល។
ជាក់ស្តែង ក្នុងសេចក្តីថ្លែងការណ៍មួយ លោក ថាក់ស៊ីន បានលើកឡើងថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងដែលសម្តេចតេជោ ហ៊ុន សែន បញ្ចេញសារសំឡេង ដែលកូនស្រីរបស់លោក គឺលោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ បាននិយាយរិះគន់ទៅដល់យោធារបស់ប្រទេសខ្លួន (ប្រទេសថៃ) ជុំវិញការបិទព្រំដែនដោយឯកតោភាគី។ ហើយការបែកធ្លាយនេះបានបង្កឱ្យមានការតវ៉ាដ៏ខ្លាំង និងរង្គោះរង្គើរនាំទៅដល់ការចាកចេញពីគណបក្សចម្រុះដ៏សំខាន់មួយក្នុងរដ្ឋាភិបាលថៃ។
ជារួម ចាប់តាំងពីពេលនោះមក តុលាការធម្មនុញ្ញថៃ ពោលគឺកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចព្យួរតួនាទីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ ដោយរង់ចាំការពិចារណាទៅលើសំណុំរឿងប្រឆាំងនឹងលោកស្រីពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសមួយជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នេះផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (3)
កូដណែនាំ 91815366
· 07-11
😲😲
អូនតា លេខកូដ63230368
· 07-10
👍👍👍
naren01
· 07-10
រឿងនយោបាយ
- 1
ទៅកាន់