
TNAOT News
· 07-10
ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅកម្មករ០១ខ្នង នៅស្រុករតនមណ្ឌល
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
2726
នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៧:៣០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្ដាលឱ្យឆេះបន្ទប់ស្នាក់នៅកម្មករចំនួន ០១ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំនុចចក្រុមហ៊ុន បៃសិងសេង ខេមបូឌា អិនដាសស្រ្ទី ខូលអិលធីឌី នៅក្រុមទី០១ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងហេតុការណ៍នេះបណ្ដាលឲ្យ(ខូចខាត៧០%) ឆេះបន្ទប់ស្នាក់នៅកម្មករចំនួន ០១ខ្នង, ឆេះម៉ូតូចំនួន០១គ្រឿង, ឆេះឯកសារ, ឆេះខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គិតជាទឹកប្រាក់ប្រហែល ៥០,០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ។
ប្រភេទសំណង់មានទំហំ ១០ម៉ែត្រ x ២៤ម៉ែត្រ កម្ពស់០៣ម៉ែត្រ (មាន ១៦បន្ទប់) សង់អំពីដែកជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលអោយមានអគ្គិភ័យ យ៉ាងណាមិញ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅអ្នកជិតខាងឡើយ។
ករណីនេះដែរកម្លាំងនគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាំលោកអ្នកទៅទស្សនាសួនកម្សាន្តទឹកកកនិងព្រិលដ៏ធំបំផុតរបស់ពិភពលោក

កម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ នៅហ្វីលីពីន

ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក

Harbin ពង្រីកពេលវេលាឆ្លងកាត់លើកលែងទិដ្ឋាការ

យោបល់ទាំងអស់ (2)
PHANN SOCHEA 13810511
· 07-11
😎😎
- 1
ទៅកាន់