
TNAOT News
· 07-10
ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការកើនឡើងនៃជំងឺគ្រុនឈាម
#ប្រទេសកម្ពុជា# #NEW NEWS# #ក្រសួងសុខាភិបាល# #សង្គម# #កូនក្មេង# #ព័ត៌មានសង្គម# #ជំងឺគ្រុនឈាម#
2775
ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ក្នុងអំឡុងពេលរដូវវស្សានេះ ជំងឺ គ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ ដោយសារមានកំណើនទឹកភ្លៀង ដែលបង្កឱ្យមានទឹកដក់នៅក្នុងវត្ថុដាក់ទឹកដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល ណែនាំឲ្យប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចូលរួមចលនាកាត់បន្ថយតាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ព្រមទាំង អនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវនិងស្មារតីខ្ពស់ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដូចខាងក្រោម៖
វិធានការទី១៖ ប្រសិនបើលោកអ្នកឬសមាជិកគ្រួសារ មានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច។, វិធានការទី២៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន សូមសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ។
វិធានការទី៣ ៖ សូមម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារ នៅតាម ការដ្ឋានសំណង់ សម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន លុបបំបាត់វត្ថុដាក់ទឹក និងថ្លុកដក់ទឹក។, វិធានការទី៤ ៖ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវធ្វើការគ្រប់គ្រងសំបកកង់ កង់ឡាន ម៉ូតូ ដែលដាក់ចោលក្រៅដំបូលបង្កើតជាកន្លែងដក់ទឹក។, វិធានការទី៥ ៖ កាប់ឆ្ការ សម្អាតស្មៅស៊ុបទ្រុបជុំវិញផ្ទះឱ្យបានស្អាត។ និងវិធានការទី៦ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជម្រុញការអនុវត្តការងារកាត់បន្ថយ និងទប់ស្កាត់ការ កកើតមូស ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាមផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (6)
Kham Phan
· 07-11
😍
អូនតា លេខកូដ63230368
· 07-10
👍👍
មិត្ត1000331137
· 07-10
🥰
HSGKUN
· 07-10
👍
សហ្វីយ៉ា កំពូលស្នេហ៍
· 07-10
😯😯😯
- 1
ទៅកាន់