បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-10

សមត្ថកិច្ចនគរបាលស្រុកបាណន់នាំសិស្សសាលាប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិច(VAP)មកអប់រំធ្វើកិច្ចសន្យា

#បារីអេឡិចត្រូនិក# #NEW NEWS# #សិស្សសាលា# #សង្គម# #ព័ត៌មានសង្គម#

2454

កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលា១៥និង ៣០នាទី សមត្ថកិច្ចនគរបាលស្រុកបាណន់នាំសិស្សសាលាប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិច(VAP)មកអប់រំណែនាំ នៅចំណុច​ក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំ​បង។ដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍​ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកបាណន់​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលកន្ទឺ២ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានហៅសិស្សសាលាដែលបាននាំគ្នាប្រើប្រាស់បារីអេឡិចត្រូនិច (VAP) ចំនួន០៨នាក់នៅទីតាំងខាងលេី។ 

ក្រោយសាកសួរសមត្ថកិច្ចនគរបាល​បានធ្វើការអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិច (VAP) និងធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យប្រើប្រាស់បន្តទៀត និងបានឱ្យអាណាព្យាបាល មកទទួលយកទៅអប់រំបន្ត។

ដូចដែលបងប្អូនបានដឹងហើយថា បារីអេឡិចត្រូនិច(VAP)នៅពេលចូលទៅក្នុងខ្លួនវារំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល ធ្វើឲ្យសម្ពាធឈាមកើនឡើង បង្កើនចង្វាក់បេះដូង និងការដកដង្ហើម ការកើនឡើងហានិភ័យនៃជំងឺមហារីកសួត ជំងឺផ្លូវដង្ហើម មហារីកមាត់ បំពង់អាហារ និងលំពែង ជាតិនីកូទីនក៏ជួយជំរុញដល់ការបញ្ចេញអរម៉ូន cortisol ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

អូនតា លេខកូដ63230368

· 07-10

👍👍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

សហ្វីយ៉ា កំពូលស្នេហ៍

· 07-10

😯😯😯😯

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់