បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 07-10

ក្រុមហ៊ុនអាកាសយានដ្ឋាន២​ វិនិយោគនៅកម្ពុជាជួយឱ្យសន្ទុះអ្នកដំណើរតាមផ្លូវអាកាសកើនឡើងខ្លាំង

#ប្រទេសកម្ពុជា# #​វិនិយោគ# #NEW NEWS# #សង្គម# #ផ្លូវអាកាស# #ប្រទេសម៉ាឡេស៊ី​# #ព័ត៌មានសង្គម#

2650

រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់​បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា-SCA» កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិ​ការ​​ដ្ឋាន​អាកាសចរស៊ីវិល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ច​ប្រកប​ដោយ​សហថាមភាព និង​ការ​ទទួល​ខុសត្រូវខ្ពស់ក្នុងការចូលរួមធានាឱ្យបាននូវសុខសុវត្ថិភាព និងប្រសិទ្ធភាព នៃការដឹកជញ្ជូនតាម​ផ្លូវអាកាស ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ឱ្យកាន់តែរីកចម្រើនជាលំដាប់។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន Muhibbah ​ប្រកាន់​ខ្ជាប់​នូវស្មារតីនៃការពិភាក្សាបើកចំហ និង​ការទទួលខុសត្រូវ ដែលកិច្ច​សហប្រតិបត្តិការនេះបាន​បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុ​ងការ​បង្កើត​សមិទ្ធផលជាច្រើនអនេក និងបន្ត​ទទួល​បានជោគជ័យនារយៈពេល៣០ឆ្នាំតទៅមុខទៀតផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

អូនតា លេខកូដ63230368

· 07-10

👍👍👍

Chkea Tep

· 07-10

❤️

Chen Lyhot 460633

· 07-10

👍👍

  • 1
ទៅកាន់